ព័ត៌មានទាន់ហេតុការណ៍៖

យុវជនស្រវឹងស្រាម្នាក់ប្រញាប់មកផ្ទះដួលម៉ូតូតាមផ្លូវរងរបួសធ្ងន់ទាំងព្រលឹម

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់រងរបួសបែកក្បាលសន្លប់ស្ដូកនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈដែលសង្ស័យស្រវឹងស្រា ជិះម៉ូតូរេចង្កូតធ្លាក់ផ្លូវតែម្នាក់ឯងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២០៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស.២០១៧ លើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិ ស្រះវង់សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យនគរវត្តដឹងថា យុវជនរងគ្រោះមានឈ្មោះរុន ណារ៉ូ អាយុ២០ឆ្នាំ រស់ នៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀ ងជិះម៉ូតូ ម៉ាក ស៊ុយសូកី ស្ទេប ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1K.9382 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគី ស្ទេប ពណ៌ខ្មៅ ពីជើងមកត្បូង លើផ្លូវលេខ៣១៤ លើមកដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតដួលបោកក្បាលនឹងម៉ូតូខ្ទាតប្រមាណ១០ម៉ែត្រសន្លប់ស្ដូក។

ក្រោយមក អ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកជួយសង្គ្រោះដឹកមកកាន់មន្ទីរខេត្តស្វាយរៀងភ្លាមៗ។

ចំពោះមធ្យោបាយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៌ខេត្តស្វាយរៀង ខណៈសមត្ថកិច្ចបញ្ជាក់ថា ករណីនេះមកពីយុវជនរងគ្រោះស្រវឹងស្រាទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ ៕ យឹម សុថាន


ចែករំលែក៖