ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមឆក់៣នាក់ក្នុងចំណោម៥នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ គ.ស. ២០១៧ សមត្ថកិច្ចឃាត់ខ្លួនជនង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួល និងរងរបួស ។

ករណីឆក់ខាងលើកើតឡើងនៅតាមដងផ្លូវ ស្ថិតនៅចំណុចក្រុមទី២៤ ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលរងរបួស បង្កឡើងដោយជនសង្ស័យចំនួន ០៥នាក់ ជិះម៉ូតូ ០២គ្រឿង ។

ជនរងគ្រោះមានឈ្មោះ YOU ZHI Hui ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ G503618162 ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ បានរងរបួសដៃ ជើង និង ដងខ្លួន ។

ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន ០៣នាក់ ១-ឈ្មោះ កែវ មិថុនា ហៅ ម៉ិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( សហចារី ) ។ ២-ឈ្មោះ ម៉ៅ ប៊ុននី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( សហចារី ) ។ ៣-ឈ្មោះ កែវ ចាន់តូ ហៅ ឆក ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( សហចារី ) ។ ចំពោះជនសង្ស័យ ០២នាក់ទៀត កំពុងតាមរកចាប់ខ្លួន ។

ក្នុងប្រតិបត្តិការដកហូតបានម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ មធ្យោបាយធ្វើសកម្មភាព ។

ការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖