ព័ត៌មានទាន់ហេតុការណ៍៖

លោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុនត្រូវបានជ្រើសរើសជាបុគ្គលប្រចាំឆ្នាំ២០១៧

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន គឺជាបុគ្គលស្ថិតនៅក្នុងចំណោម បុគ្គលជាច្រើនរូប ក្នុងបញ្ជីឈ្មោះបុគ្គល ប្រចាំឆ្នាំ ដែលជ្រើសរើសដោយទស្សនាវដ្តី Times។

តំណែងបុគ្គលប្រចាំឆ្នាំត្រូវបានប្រគល់ឲ្យបុគ្គលដែលមានឥទ្ធិពលបំផុតនៅលើ ពិភពលោក ដែលត្រូវបានសារព័ត៌មានជុំវិញពិភពលោកផ្សព្វផ្សាយយកចិត្តទុកដាក់ ជាងគេ ។ កាលពីឆ្នាំ២០១៦លោកត្រាំត្រូវ បានជ្រើសរើសជាបុគ្គលប្រចាំឆ្នាំ។

ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ លោកត្រាំនិងលោកគីម ជុងអ៊ុន បានផ្ទុះ សង្គ្រាមពាក្យសម្ដីដាក់គ្នា និងភាពតាន​ តឹងជុំវិញកម្មវិធីបរមាណូកូរ៉េខាងជើង។ នៅក្នុងសន្ទរកថា នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីខែកញ្ញា ដោយហៅ មេដឹកនាំកូរ៉េខាងជើងថា ជា«មនុស្ស មីស៊ីល»ដោយសារតែកូរ៉េខាងជើង ផលិត មីស៊ីលជាបន្តបន្ទាប់។ ចំណែកសារព័ត៌ មានកូរ៉េខាងជើងវិញចាត់ទុកលោកត្រាំជា«មនុស្សចាស់ល្ងីល្ងើ»។

នៅក្នុងបញ្ជីបុគ្គលប្រចាំឆ្នាំ នៅមាន ប្រធានាធិបតីចិនលោកស៊ី ជីងពីងផងដែរ ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីក្នុងអាណត្តិទីពីរ ។ ក្រៅពីនេះនៅមានរជ្ជទាយាទសាវឌីអារ៉ាប៊ី Mohammad bin Salman ដែលបានចាប់រាជបុត្រនិងមន្ត្រីជាន់ ខ្ពស់ជាច្រើនរូប ពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះដែរ នាងPatty Jenkins អ្នកដឹកនាំរឿង Wonder Woman ដែលជាខ្សែភាពយន្តទទួលបានប្រាក់ចំណូលខ្ពស់បំផុត ដោយក្នុងរយៈ ពេលពីរថ្ងៃនៃការដាក់បញ្ចាំងចុងសប្តាហ៍ រកប្រាក់ចំណូលបានរហូតដល់ទៅជាង ១០០លានដុល្លារ។

ក្នុងរយៈពេលចុងក្រោយនេះ លោក ត្រាំនិង លោកគីម ជុងអ៊ុនលេចធ្លោជាងគេ ដោយត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកផ្សព្វផ្សាយ ជារៀងរាល់ថ្ងៃ អ្នកសារព័ត៌មានបានចំណាយប៊ិចក្រដាសជាច្រើន សរសេរពីសកម្មភាពរបស់មេដឹកនាំទាំងពីរ៕ ម៉ែវ សាធី


ចែករំលែក៖