ភ្នំពេញ៖ បុរសម្នាក់ត្រូវបានអនាព្យាបាលក្មេងប្រុសម្នាក់ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបុរសរួបនោះបានប្រើហិង្សាយកប៊ិចចាក់ដៃក្មេងប្រុសរងគ្រោះព្រោះតែជម្លោះគ្មារវាងក្មេងនិងក្មេងៗ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ គ.ស.២០១៧ នៅចំណុចសាលារៀនប្រាយថាម ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ លុះវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃអង្គារ ២រោច ខែមិគសិរ ទើបសត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ។
ជនសង្ស័យឈ្មោះ ប្រាក់ ចាន់តូ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម្តាយក្មេងរងគ្រោះ ឈ្មោះ សាន សុខឡាយ អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្តីម្តាយក្មេងរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់បានកំពុងធ្វើការរោងចក្រ លុះមកវេលាកើតហេតុស្រាប់តែគ្រូបង្ក្រៀនសាលាប្រាយថាមបានខលប្រាប់ តែកូនគាត់បានយកខ្មៅដៃចាក់ក្មេងម្នាក់ទៀតឲ្យរងរបួស ភ្លាមនោះរូបគាត់ក៏បានសុំច្បាប់រដ្ឋបាលមកមើល ខណៈមកដល់សាលាជួបជនសង្ស័យជាឪពុកក្មេងដែលត្រូវកូនគាត់ចាក់ ហើយគាត់ក៏សុំមើលដៃ តែដោយសារតែក្មេងនោះយំពេកមើលមិនបានហើយ ភា្លមនោះ ស្រាប់តែកូនរបស់គាត់រត់មក ពេលនោះរូបគាត់បានមើលដៃកូន ស្រាប់តែឃើញមានស្នាមរបួស២កន្លែង។
ប្រភពបន្តថា បន្ទាប់មកបុរសជាជនសង្ស័យបានឆ្លើយថា រូបគាត់ជាអ្នកចាក់ ភ្លាមនោះបុរសជនសង្ស័យបំរុងនិងស្ទុះមកវាយរូបគាត់ តែមិនបានវាយទេ រួចក៏ជេប្រមាថម្តាយគាត់ទៀត។ ក្រោយមករូបគាត់ក៏បានរត់មកប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកប៊ិចចាក់ដៃក្មេងរងគ្រោះឲ្យរងរបួសពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណំរឿងបញ្ជូនទៅអធការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាក់កាបន្ត៕ សុខាសែនជ័យ