ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ខណ្ឌចំការមន កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗ ដោយសង្ស័យថាជាមុខសញ្ញាឆក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ ភួង រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានសារធាតុញៀន ។ ជនសង្ស័យទី២ ឈ្មោះ មាន ឆនី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់វត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ អត់មានសារធាតុញៀន ។
បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមនកំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញ ក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យម្នាក់ជិះមូ៉តូ១គ្រឿងមា៉កហុងដាc110 ពណ៌ខ្មៅ អត់ពាក់ស្លាកតាមបណ្ដោយផ្លូវលេខ៣១០ភ្លាមៗ នោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនដែលកំពុងល្បាត ក៏បានប្រទះឃើញក៏នាំគ្នាដេញតាមពីក្រោយរហូតដល់ចំណុចខាងលើទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់តែម្តង។
ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថា ពួកខ្លួនមិនបានធ្វើសកម្មភាពឆក់នោះទេ រួចហើយទើបសមត្ថកិច្ចខណ្ឌចំការមនបានធ្វើតេស្តទឹកនោម រួចមកជនសង្ស័យម្នាក់ខាងលើពិតជាមានសារធាតុញៀនមែន។ ចំណែកម្នាក់ទៀតមិនមានសារធាតុញៀនទេ។
បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមននាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី