ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រុស ស្រីចូលទៅធ្វើការផ្នែកកាប់អំពៅនៅប្រទេសថៃរយៈពេល៤ថ្ងៃមាន៤០៦៩នាក់តាមច្រកភ្នំដីស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋខ្មែរប្រុស ស្រីក្មេងចាស់ជាច្រើនរយនាក់នៅតាមបណ្ដា ស្រុកក្រុងខេត្តបាត់ដំបង បាននាំគ្នាចាក់ចេញពីភូមិកំណើតរបស់ខ្លួនចូលទៅប្រកបការងារនៅប្រទេសថៃ តាមច្រកទ្វារព្រំដែនគីឡូម៉ែត្រ១៣(ហៅច្រកភ្នំដី)ឋិតក្នុង ស្រុកសំពៅលូន ចាប់តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៧ មានចំនួនសរុប៤០៦៩នាក់ ក្នុងនោះ ស្រីចំនួន១២៣៦នាក់ ចំណែកកុមារចំនួន៩៩៥នាក់។ នេះបើតាមសម្តីលោក អនុសេនីយ៍ កែវ ឌឿនមេប៉ុស្តិ៍គីឡូម៉ែត្រលេខ១៣ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះតាមទូរស័ព្ទថា ពលរដ្ឋខ្មែរជាច្រើនរយពាន់នាក់ កំពុងឈរតម្រង់ជួរដើម្បីឲ្យកម្លាំងនគរបាល បំពេញបែបបទ បានចូលធ្វើការ(កាប់អំពៅ) របស់សហគមន៍ថៃចំនួន៤ខេត្ត មានខេត្តស្រះកែវ ខេត្តឈុនបុរី ខេត្តចន្ទ័បុរី នីងខេត្តសាក់សើងសៅ (ប្រទេសថៃ) ក្នុងការបើកឲ្យចូលនេះផងដែរ គឺមិនត្រូវបានបង់ប្រាក់ឲ្យកម្លាំងសមត្ថកិច្ចនោះទេ។

លោកថា ពលរដ្ឋខ្មែរដែលចូលទៅបម្រើការនៅប្រទេសថៃនោះ គីពួកគាត់បានទៅបំពេញបែបបទ នៅសមាគម កន្លែងការងារក្នុងស្រុកខ្លងហាត ប្រទេសថៃរួចរាល់ ខាងសមាគម ឲ្យប្រជាពលរដ្ឋកាន់កាតវិល មកតាមច្រកភ្នំដីវិញ រួចហើយឲ្យចូលតាមច្រកទ្វារអន្តរាជាតិប៉ោយប៉ែត ក្នុងទឹកដីខេត្តបន្ទាយមានជ័យឆ្លងកាត់ខេត្តស្រះកែវ(ប្រទេសថៃ) ទើបខាងថៅកែថៃមកទទួលដើម្បីចូលទៅស្របច្បាប់ ។

ប៉ុន្តែពេលនេះ ប្រជាពលរដ្ឋខ្មែរដែលចូលទៅធ្វើការនៅប្រទេសថៃ ពួកគាត់កំពុងតែបោះជំរុំនៅតាមចំការអំពៅរបស់ថៅកែថៃ ដើម្បីរង់ចាំបំពេញបែបបទ ប៉ុន្តែវគ្គទី១ គាត់នឹងវិលត្រឡប់ពីស្រុកក្លងហាត (ប្រទេសថៃ) មកវិញ តាមច្រកភ្នំដីចាប់ពី៨០០នាក់ទៅ១០០០នាក់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចូលទៅថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតវិញ។

ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស៊ីឈ្នួលកាប់អំពៅនៅប្រទេសថៃនោះ មានរយៈពេលពី៣ទៅ៤ខែ អស់រដូវកាលកាប់អំពៅ ទើបត្រឡប់មកស្រុកកំណើតវិញ ម្យ៉ាងវិញទៀតពលរដ្ឋខ្មែរដែលចូលទៅកាប់អំពៅនៅសហគមន៍ថៃមានចំនួន៤ខេត្តនោះ ចំពោះបញ្ហាសុខភាព ខាងថៅកែថៃគាត់ជាអ្នករ៉ាប់រងព្យាបាលមកលើពលរដ្ឋផងដែរ ៕ វណ្ណា


ចែករំលែក៖