អន្តរជាតិ ៖ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Tin Maung Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៥ខែមេសា។
លោក Wang Yi បានថ្លែងថា រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មីទើបបានបង្កើតឡើង និងចាប់ផ្តើមដំណើរការអភិវឌ្ឍន៍ដំណាក់កាលថ្មីនៃប្រទេសជាតិ ប្រការនេះបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសចិនចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-មីយ៉ាន់ម៉ា។ ប្រទេសចិនជាមិត្តល្អ និងជាដៃគូល្អ ដែលគួរឱ្យទុកចិត្តបានយ៉ាងពិតប្រាកដរបស់មីយ៉ាន់ក្នុងគ្រប់កាលៈទេសៈ ។ ប្រទេសចិនមានឆន្ទៈរក្សាការផ្លាស់ប្តូរជាន់ខ្ពស់ជាមួយប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ជួយប្រទេសមីយ៉ាន់ម៉ាពន្លឿនការអភិវឌ្ឍនិងការស្តារឡើងវិញ ជំរុញឱ្យការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងមីយ៉ាន់ម៉ាទទួលបានសមិទ្ធផលថ្មី និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនមីយ៉ាន់ម៉ា។
ជាការឆ្លើយតប លោក Tin Maung Swe បានថ្លែងថា ប្រទេសមីយ៉ាន់ម៉ាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនមួយ ហើយមានឆន្ទៈពន្លឿនការកសាងគម្រោងនានាក្រោមក្របខ័ណ្ឌនៃច្រករបៀងសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ និងពួតដៃគ្នាដើម្បីកសាងសហគមន៍ជោគវាសនារួមមីយ៉ាន់ម៉ា-ចិន ៕
ប្រភព ៖ (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច