ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍កីឡារត់ប្រណាំងដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សុខ លូ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំងដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ៖ លោកសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរព្រឹត្តិការណ៍កីឡារត់ប្រណាំង រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍ ដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់នេះ ធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករប្រកបដោយភាពអធិកអធមក្រោមស្នាមញញឹមរីករាយក្នុងស្មារតីសាមគ្គីជាតិខ្មែរ។

មានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិការណ៍កីឡារត់ប្រណាំង លោក សុខ លូ បានបង្ហាញអារម្មណ៍សប្បាយរីករាយដោយបានឃើញមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួមក្នុងកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់។

លោកអភិបាលខេត្ត បានគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែអនុញ្ញាតឱ្យរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីមនុស្សធម៌។

លោក សុខ លូ បានបង្ហាញជំនឿយ៉ាងមុតមាំថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសជាពិសេសប្រជាពលរដ្ឋនៅខេត្តបាត់ដំបងមានស្មារតីរួបរួមគ្នាដើម្បីជាតិខ្មែររបស់យើង។

លោក សង្ឃឹមថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានស្មារតី និងមនសិការជាតិនិយមខ្ពស់ដើម្បីអនាគតកូនចៅខ្មែរជំនាន់ក្រោយ ប្រទេសជាតិយើងមានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ សិលា


ចែករំលែក៖