ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលជាតិទូទាំងប្រទេសផ្តាំទៅកូនជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និងកងកម្លាំងនគរបាលជាតិ ទូទាំងប្រទេសកាលពីព្រឹកថ្ងៃ៣រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានប្រតិកម្ម ខ្លាំងៗចំពោះសម្តីញុះញង់ម្តងហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ដែលតែងតែ បំផុសឲ្យកងកម្លាំងនគរបាលជាតិក្រោក ឈរតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ។

ជាមួយនឹងប្រតិកម្មនេះលោកនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងកងកម្លាំងនគរបាលជាតិ ទូទាំងប្រទេសបានផ្តាំទៅលោក សម រង្ស៊ី ថា កងកម្លាំងនគរបាលជាតិទាំងអស់របស់កម្ពុជាត្រូវបានបង្កើតឡើងដោយសម្តេច តេជោ ហ៊ុន សែន ដូច្នេះកងកម្លាំងនគរបាល ជាតិស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ទោះពួកគេត្រូវពលីជីវិតក៏ដោយ ។

ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ទៅសំងំនៅក្រៅប្រទេសកាលពីព្រឹកថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បានចេញមកអុជអាលជាថ្មីម្តងទៀតឲ្យ កងកម្លាំងនគរបាលជាតិបញ្ឈប់ការគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដែលជានាយក រដ្ឋមន្រ្តីស្របច្បាប់នៃព្រះរាជាណាចក្រ កម្ពុជា ។

លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា «ខ្ញុំសូមផ្តាំទៅអាកូនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ត្រូវដឹង ឲ្យច្បាស់ពីសារបានរបស់កងកម្លាំងនគរបាលជាតិកម្ពុជា។ កងកម្លាំងនគរបាលជាតិ ទាំងអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីថែរក្សាការពារ សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ប្រទេសជាតិ។ ដូច្នេះ កងកម្លាំងនគរបាលជាតិទាំងអស់បាន បូជាជីវិតដើម្បីការពាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ទោះបីក្នុងកាលៈ ទេសៈណាក៏ដោយ» ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី តែង តែញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជ រដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះត្រូវបានកងកម្លាំងនគរបាលជាតិកម្ពុជាចេញមកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ ៕ តាឡឹម

 


ចែករំលែក៖