ព័ត៌មានទាន់ហេតុការណ៍៖

បេននីយ៉ាំង រងការរិះគន់ជាថ្មីរឿងរូបថតសិចស៊ីខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងរូបស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា បេននី យ៉ាំង បានធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល ជាថ្មី ក្រោយពីលេចធ្លាយរូបថត សិចស៊ីជាច្រើនសន្លឹក។ នេះគឺជាលើកទី២ហើយដែលលេចចេញរូបថតដែលនាងទទួលបានទាំងការរិះគន់ និងសសើរពីមហាជន។

បេននីយ៉ាំង បានបាត់មុខពីសិល្បៈមួយរយៈពេលក្រោយពីគេទទួលដំណឹងថានាងសោយសុខលើគំនរទ្រព្យសម្បត្តិធីបចោលការងារសម្តែងហាលថ្ងៃហាលខ្សល់នោះ។ បេននី យ៉ាំង មិនត្រូវបានគេស្គាល់ច្រើនជាមួយនឹងស្នាដៃសិល្បៈ ឡើយប៉ុន្តែនាងមានភាពលេចធ្លោរច្រើនជាមួយនឹងការតុបតែងខ្លួនបែបសិចស៊ីរួមទាំងប្រើជីវិតរស់នៅដូចពួកបច្ចឹមប្រទេស ពិសេសមានអ្នកស្គាល់នាងកាន់តែច្រើនក្រោយរួបថតស៊ិចស៊ីមួយចំនួនដែលថតកៀកកើយជាមួយតារាសម្តែងលោកអេនឌី។ ថ្មីៗនេះស្រាប់តែលេចចេញនូវរូបថតសិចស៊ីជាច្រើនសន្លឹកថ្មីៗមួយចំនួនទៀតរហូតទទួលរងការរិះគន់ខ្លះពីមហាជន ថានាងធ្វើខ្លួននិងថតរូបបែបជ្រុលបន្តិចហើយ និងអាចជះឥទ្ធិពលមិនល្អចំពោះអ្នកសិល្បៈ ។

រូបថត១សន្លឹកបង្ហាញពីភាពសិចស៊ីស្រើបស្រាលស្ទើរអាក្រាតកាយបញ្ចេញសាច់ដើមទ្រូង ទ្រលុកទ្រលន់នៅកណ្ដាលវាល របស់តារាសម្តែង កញ្ញា ប៊េននី យ៉ាំង បានធ្វើឲ្យបុរសៗជាច្រើនរួមជាមួយអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនធំ នាំគ្នាជ្រួលជ្រើម។ រូបថតសិចស៊ីពាក់តែអាវ ទ្រនាប់នឹងខោលីអូ ដើម្បីបិទបាំងត្រង់ចំណុចកេរ្តិ៍ខ្មាសលើក្រោមតែប៉ុណ្ណោះ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាស្រីរូបនេះបាននៅឡើយទេ។ ប៉ុន្តែជុំវិញការស្លៀកពាក់សិចស៊ីបញ្ចេញ ដើមទ្រូង ក្បាលពោះ លេចរន្ធផ្ចិត ពីសំណាក់តារាស្រីកញ្ញា ប៊េននី យ៉ាំង ពេលនេះអាចបញ្ជាក់បានថា នេះជាចេតនាថ្មីរបស់នាងក្នុងការថតរូបបែបសិចស៊ី យកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីទាញយកការចាប់អារម្មណ៍ពីសំណាក់មហាជនតែប៉ុណ្ណោះគ្រាដែលនាងឈប់ទទួលការងារសិល្បៈទៅហើយ៕ វឌ្ឍនា


ចែករំលែក៖