ភ្នំពេញ ៖ ព្រោះតែនឹកឃើញគំនុំចាស់ ដែលមិនទាន់ដោះស្រាយគ្នារួច ធ្វើព្រះសង្ឃ និងព្រះសង្ឈ គង់នៅក្នុងវត្តទួលសំរោង បានបង្កហិង្សាដាក់គ្នា បណ្តាលឲ្យ ព្រះសង្ឃ១អង្គរងរបួសបែកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវត្តទួលសំរោង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ព្រះសង្ឃរងគ្រោះមានព្រះនាម វ៉ា សែម ព្រះជន្ម៤៦ព្រះវស្សា ស្នាក់នៅក្នុងវត្តទួលសំរោង រងរបួសដេរ១២ថ្នេរ ។ ចំណែកព្រះសង្ឃបង្កព្រះនាម អ៊ី វ៉ាហៃ ព្រះជន្មប្រហែល ២៥ព្រះវស្សា ស្នាក់នៅក្នុងវត្តទួលសំរោង និងម្នាក់ទៀត មិនស្គាល់ឈ្មោះ។
តាមប្រភពព័ត៌មានពីលោកតាអាចារ្យ និងព្រះសង្ឃដែលគង់នៅវត្តទួលសំរោងបានបង្ហើបឲ្យដឹងថា មូលហេតុឈានដល់ការបង្ហូរឈាមដាក់គ្នារវាងព្រះសង្ឃ និងព្រះសង្ឃនេះគឺភាគីទាំងសងខាងធ្លាប់មានទំនាស់ពាក្យសំដីគ្នាកន្លងមក។
ក្រោយពេលកើតហេតុ ព្រះសង្ឃដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនសួគា ចំណែកសង្ឃដៃដល់ទាំង២អង្គ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោកំពុងតែសុំគោលការណ៍ថ្នាក់លើចាត់ការតាមនីតិវិធីនៅពេលក្រោយ៕ ភារ៉ា ដង្កោ