ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃនៅវត្តទួលសំរោងផ្ទុះហិង្សាសងគំនុំចាស់របួសធ្ងន់ដេរ១២ថ្នេរ១អង្គ

ចែករំលែក៖

ភ្នំពេញ ៖ ព្រោះតែនឹកឃើញគំនុំ​ចាស់ ​ដែលមិនទាន់ដោះស្រាយគ្នារួច ធ្វើព្រះសង្ឃ និង​ព្រះ​ស​ង្ឈ គង់នៅក្នុង​វត្ត​ទួល​សំរោង បានបង្កហិង្សាដាក់គ្នា បណ្តាល​ឲ្យ ព្រះសង្ឃ​១​អង្គរង​របួស​បែកក្បាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វត្ត​ទួល​សំរោង សង្កាត់​ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ព្រះសង្ឃ​រង​គ្រោះ​មាន​ព្រះ​នាម វ៉ា សែ​ម ព្រះ​ជន្ម​៤៦​ព្រះ​វស្សា ស្នាក់​នៅ​ក្នុង​វត្ត​ទួល​សំរោង រង​របួស​ដេរ​១២​ថ្នេរ ។ ចំណែក​ព្រះសង្ឃ​បង្ក​ព្រះ​នាម អ៊ី វ៉ា​ហៃ ព្រះ​ជន្ម​ប្រហែល ២៥​ព្រះ​វស្សា ស្នាក់​នៅ​ក្នុង​វត្ត​ទួល​សំរោង និង​ម្នាក់​ទៀត មិន​ស្គាល់ឈ្មោះ​។

តាមប្រភពព័ត៌មានពីលោកតាអាចារ្យ និងព្រះសង្ឃដែលគង់នៅវត្តទួលសំរោងបានបង្ហើបឲ្យដឹងថា មូលហេតុឈានដល់ការបង្ហូរឈាមដាក់គ្នារវាងព្រះសង្ឃ និងព្រះសង្ឃនេះគឺភាគីទាំងសងខាងធ្លាប់មានទំនាស់ពាក្យសំដីគ្នាកន្លងមក។

ក្រោយពេលកើតហេតុ ព្រះសង្ឃដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនសួគា ចំណែកសង្ឃដៃដល់ទាំង២អង្គ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោកំពុងតែសុំគោលការណ៍ថ្នាក់លើចាត់ការតាមនីតិវិធីនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖