ខេត្តកំពង់ចាម ៖ ជនសង្ស័យ៨នាក់ ត្រូវបាននគរបាលក្រុងកំពង់ចាមឃាត់ខ្លួនជាបន្តបន្ទាប់ពីបទជួញដូរ និងប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
នគរបាលស្រុកកំពង់សៀមបានឲ្យដឹងថា ការឃាត់ខ្លួនពួកគេជាបន្តបន្ទាប់នេះ គឺកម្លាំងបាន ប្រើវិធានការញុះញង់ រហូតឃាត់ខ្លួនជនសង្ស័យបាន៨នាក់ ។
សមត្ថកិច្ចបានបន្តថា ពួកគេសុទ្ធសឹងជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន ១-ឈ្មោះ សេង ហាក់ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្រក ឃុំស្រក ស្រុកំពង់សៀម ជាអ្នកចែកចាយ ,២-ឈ្មោះ ខឿន សុខា ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ជាអ្នកចែកចាយ , ៣-ឈ្មោះ យឿន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន ,៤-ឈ្មោះ សឿន សាន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន , ៥-ឈ្មោះ កួយ ភារិន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឈើទាល ស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន ,៦-ឈ្មោះ ទ្រី សៀង ហ៊ី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិឈើទាលស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន , ៧-ឈ្មោះ យួង សុធា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិឈើទាល ស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន និង៨-ឈ្មោះ ឆាន គឹមឈាន ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម មានផ្ទុកសារធាតុញៀន ។
ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ថ្នាំញៀនចំនួន២កញ្ចប់ ប្រាក់ញុះញង់១០០.០០០រៀល ,ម៉ូតូ៥គ្រឿង ,ទូរស័ព្ទដៃចំនួន៥គ្រឿង អាវុធ្ធកែច្នៃ ១ដើម និងឧបករណ៍សេពមួយសម្រាប់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ខាងលើ កម្លាំងជំនាញបានរៀបចំឯកសារបញ្ជូនបន្តទៅ សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ