ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងដល់ក ជិះម៉ូតូធ្លាក់ប្រឡាយស្លាប់ទើបតែរកឃើញសពឃើញ

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសវ័យចំណាស់ម្នាក់ខណៈផឹកស្រាស្រវឹងជោកបានជិះម៉ូតូម៉ាកហុងដាគុបមូល សេ៧០ ពណ៌ទឹកប៊ិចចាស់ ធ្លាក់ចូលក្នុងទឹកទំនប់ព្រែកពន្លៃ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មដោយគ្មានអ្នណាដឹងតាំងពីល្ងាច

លុះដល់ព្រឹកឡើងថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៧ទើបដឹង នៅក្នុងភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ មួង ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ជនរងគ្រោះត្រូវបានគេដឹងថា ជិះម៉ូតូធ្លាក់ព្រែកពន្លៃ នៅល្ងាចថ្ងៃ សុក្រ ៥រោច

លុះមកដល់ព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៧ ទើបកម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងស្រែ បានសហការជាមួយបងប្អូនក្រុមគ្រួសារ ចុះរាវរកទើបប្រទះរកឃើញសាកសពក្នុងព្រែក ឯម៉ូតូគុបទើនៅលើច្រាំងព្រែក។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖