ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងទេសចរណ៏ នៅរាត្រីថ្ងៃសៅរ៏ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំពីធីលៀងសាយភោជអបអរសាទរ ការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព និងជ័យលាភីរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ។
ពិធីនេះធ្វើឡើងនៅសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ធជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃួង ស្រេអអភិបាលរាជធានីភ្នំពេញ លោកសាស្ត្រាចារ្យ បណ្ឌិតអាន តុន ការ៉ាគា ( Anton Caragea ) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងមានការចូលរួមពីមន្ត្រីជាច្រើននាក់ទៀត។
លោក ឃួង ស្រេង បានលើកឡើងថា ការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព» និងជ័យលាភីវរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប មិនមែនជាការជ្រើសរើសដោយភាពចៃដន្យនោះទេ។ តែវាជាគម្រោងនៃការរៀបចំផែនការច្បាស់លាស់ កិច្ចការចាត់តាំងអនុវត្ត ដ៏មានប្រសិទ្ធភាព និងការជម្នះរាល់ការលំបាកស្មុកស្មាញ ក្រោមម្លប់សន្តិភាព៕ សំរិត