ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តព្រះសីហនុធ្វើសន្និសិទ្ធកាសែត​ ករណីចាប់ជនជាតិចិនបីនាក់ជម្រិតជនជាតិចិនដូចគ្នា​ ដោយមានប្រើកាំភ្លើងធ្វើសកម្មភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមជនប្រដាប់អាវុធ រយះពេល១១ម៉ោង ៣០នាទីទើបបានចប់ដោយជោគជ័យ ទាក់ទងអំពេី​ចាប់​ជំរិត​ជនជាតិ​ចិន​១​ករណី​ ដោយត្រូវ​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ទាំង​ស្រុង​។

ប្រតិបត្តិ​ការ​នេះ​ បញ្ជា​ដឹកនាំ​ផ្ទាល់​ ដោយលោកឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ និង លោក ស្នងការរង ព្រមទាំងមន្រ្តីជំនាញ និងមានការសហការដ៏ល្អជាមួយនាយកដ្ឋានសន្តិសុខផ្ទៃ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីឡេីងកាល​ពី​វេលា​ម៉ោង​ ១៨និង៣០នាទី​​ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧​ កន្លង​ទៅ​នេះ​ ស្ថិត​នៅ​ផ្ទះជួលមួយកន្លែង​ ក្នុង​បុរី ប៊ីអេស ក្រុមទី១ ភូមិ៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។  ក្នុង​ប្រតិបត្តិ​ការ​នេះ​ ក៏មាន​ការ​ចូល​រួម​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ ពី​ស្ថាប័ន​ព្រះ​រាជអាជ្ញា​ផងដែរ។

នៅ​ព្រឹក​ថ្ងៃ​ទី​១​០ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​ លោក​ឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ បានផ្តល់​បទសម្ភាសន៍​ជាមួយ​ អ្នក​សារព័ត៌មាន​ថា៖ អំពេី​ចាប់ជំរិត​ជនជាតិចិននេះ​ បាន​កើតឡើង​ នៅ​យប់ថ្ងៃទី​៨​ទី៩ ខែធ្នូ ឆ្នាំ២០១៧​ ថ្មី​ៗ​ នេះ​ ស្ថិតនៅចំណុចក្រុមទី១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ដោយ​ក្រុម​ជនសង្ស័យ​បាន​រៀប​ផែនការ​យ៉ាង​ល្អិតល្អន់​ តាម​ដាន​ឃ្លាំមើល​ជន​រង​គ្រោះ​ ធ្វេី​ដំណើរ​ ពេល​ជនរងគ្រោះ​បេីក​រថយន្ដម៉ាក PORSCHE​ ម្នាក់​ឯង​ មក​ដល់កន្លែង​ស្ងាត់​ ចំណុច​ជិត​ស្ថានីយ​ចំរោះ​ទឹក​ នៅអូរឈេីទាល់​សង្កាត់​លេខ​៤​ ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​ ០៣​នាក់​ បាន​បេីក​រថយន្ដ​ Lexus ស្ទាក់​គៀរ ពេលនោះ​ជនរងគ្រោះ​បាន​ឈប់​រថយន្ត​ដេីម្បី​សួរ​នាំ​ ក៏ត្រូវ ពួក​ជន​ល្មើស​យក​កាំភ្លើង​ភ្ជង់​ ចាប់​ក្រៀក​ដាក់​ឡាន​សង្កត់​ក្បាល​ ចុះ​ក្រោម​ ចង​ដៃ​ដោ​យ​ខ្សែ​រឹត​ (ខ្សែ​ស៊ី​ល​)​ ហេីយ​នាំ​ខ្លួន​យក​មក​បង្ខាំង​ទុក​នៅ​ផ្ទះ​ជួល​ បុរី​BS អូរ​ទី​១​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ។ បន្ទាប់​មក​ពួក​វា​ បាន​ទុក​គ្នា​វា​ម្នាក់​ឲ្យ​យាម​ជន​រង​គ្រោះ​ រីឯគ្នា​វា​ ០២​នាក់​ទៀត​ បាន​បេីកឡាន​របស់​ជន​រង​គ្រោះ​ម៉ាក​ PORSCHE យកទៅ​ផ្លុង​ចោល​នៅ​ បេន​ឡាន​ចាស់​ ជិត​កាំ​កុងត្រូល​។

លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​បញ្ជាក់​ថា៖ ប្រមាណ​ជិត​២ម៉ោង ក្រោយ​មក​ ក្រុម​ជន​សង្ស័យ​បាន​ទូរសព្ទ​ជំរិត​ ទារ​ប្រាក់​ពី​ប្អូន​ជន​រង​គ្រោះ​ចំនួន​៨​០​ម៉ឺន​ដុល្លារ​។

ក្នុង​ប្រតិបត្តិ​ការ​នេះ​ សមត្ថកិច្ច​ចាប់​ខ្លួនជនសង្ស័យ​បាន​ ចំនួន​៣នាក់៖

១.ឈ្មោះ ZHENG RONGMAO ភេទប្រុស ជនជាតិចិន អាយុ ២៦ឆ្នាំ ។

២.ឈ្មោះ DAI HONGDA ភេទប្រុស ជនជាតិចិន អាយុ ២៣ឆ្នាំ ។

៣.ឈ្មោះ LIN JINPEI ភេទប្រុស ជនជាតិចិន អាយុ ២៤ឆ្នាំ ។

ជាមួយ​នៃ​ការ​ចាប់ខ្លួន​ សមត្ថកិច្ច​ក៏បាន​រក​ឃើញ​ និង​ចាប់​យក​បាន​ វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​ រួម​មាន៖ កាំភ្លើងខ្លី​ម៉ាក BERETTA STOM ១​ដេីម​ មាន​បង់២ មានគ្រាប់ចំនួន១០គ្រាប់,​ កូនកាំប៊ិតមួយ,​ខ្សែចងរឹត​(ស៊ីល)២ដុំ​,​ទូរស័ព្ទដៃ៦គ្រឿង និង​រថយន្តលុចសីស RX300​ ចំនួន១ គ្រឿង​។  រំដោះ​ជនរងគ្រោះ​បាន​១នាក់ ឈ្មោះ LI FUJIE ភេទប្រុស អាយុ ៤៧ឆ្នាំ ។

ករណីនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ។

លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​បញ្ជាក់​ថា៖ ពួក​ជន​សង្ស័យ​ទាំង​នេះ​ មក​ពី​ប្រទេស​ចិន​បាន​ប្រេី​ប្រាស់​លិខិត​ឆ្លងដែន​ ពីរ​ផ្សេង​ៗ​គ្នា​ លិខិត​ពិតប្រាកដ​ សម្រាប់​ការ​ធ្វេី​ទិដ្ឋាការ​ធ្វេី​ដំណើរ​ លិខិត​ក្លែង​ក្លាយ​ សម្រាប់​ការ​ជួល​រថយន្ត​ និង​ ជួលផ្ទះ​ ដេីម្បី​ងាយ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ ទីតាំង​គេច​ខ្លួន​ក្រោយ​ពេល​បែក​ការណ៍​។ ហេីយ​ក្រុម​នេះ​ មក​ប្រទេស​កម្ពុជា​ ដេីម្បី​តាម​សម្គាល់​មេីល​ អ្នក​វិនិយោគ​ចិន​ ដែល​មាន​លុយ​ច្រើន​ ដោយ​បាន​កត់​លេខ​រថយន្ត​ចំនួន​៦​គ្រឿង​ មាន​បំណង​ចាប់​ជំរិត​ ប៉ុន្តែ​ទេីប​នឹង​ប្រព្រឹត្ត​បាន​មួយ​លេីក​ ក៏ត្រូវ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ទាំង​ស្រុង៕ សសម


ចែករំលែក៖