ព័ត៌មានទាន់ហេតុការណ៍៖

បុរស​​ម្នាក់​បាញ់​សម្លាប់​​​១​​គ្រាប់​ធ្លា​យ​ក្បាល​ស្លាប់​​ក្នុង​​ថ្លុ​ក​ឈាមព្រោះមាន​វិបត្តិ​ស្នេហា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរស​​ម្នាក់​បាន​​យក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួន ចំ​​ក្បាល​​១​​គ្រាប់ ​ធ្លា​យ​មក​​ក្បាល​ស្លាប់​​ក្នុង​​ថ្លុ​ក​ឈាម ព្រោះ​តែ​មាន​វិបត្តិ​ស្នេហា គូរ​សង្សា​ទៅ​នៅ​ក្រៅ​ប្រទេស កាល​ពី​វេលា​ម៉ោ​ង​៧​ព្រឹក​ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ​ស្ថិត​​ក្នុង​​បន្ទប់​​ទឹក​​ផ្ទះ​​ចាំ​ចំការ​​មួយ​​កន្លែង​ នៅ​​ភូមិ​ជ្រៃ ឃុំ​​ជាំ​ក្រវៀន ស្រុក​​មេមត់ ដោយ​សារ​​តែ​មាន​​​វិបត្តិ​​ដោះ​ស្រាយ​​មិន​​ចេញ ព្រោះ​​គូ​​ដណ្តឹង​នៅ​​អូរ​ស្ត្រា​លី​ បាន​​ទាម​ទារ​​ថ្លៃ​ទឹក​ដោះ​​រហូត​ដល់​​ទៅ​​​៧​​ម៉ឺន​​ដុល្លារ​​ឯ​ណោះ ។

សមត្ថកិច្ចជំនាញបានថ្លែងថា សព​ជន​រងគ្រោះ​ខាង​លើ​ មាន​ឈ្មោះ ទី ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ជាអ្នក​រស់​នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានីភ្នំពេញ ។ បុរស​ដែល​​ស្លាប់​​ខាង​លើ​​នេះ​ បាន​​មក​​នៅ​ចាំ​​ចំការ​កៅ​ស៊ូ ឱ្យ​​លោក​​ឧត្តម​សេនី​យ៍​​​យោធា​​ម្នាក់ ក្នុង​ស្រុក​​មេ​មត់​​ជា​​ច្រើន​​​ឆ្នាំ​​មក​​ហើយ ​​​​សព្វ​​ថ្ងៃ​នេះ ​ជា​អ្នក​មើល​​ការ​​ខុស​​ត្រូវ​​លើ​​កម្មករ​​នៅ​​ទី​នោះ​។

សមត្ថកិច្ច​​បន្ត​​ថា ពេល​​កន្លង​​មក ​បុរស​ឈ្មោះ​ទី នេះ បាន​​ឱ្យ​​​ចាស់​ទុំ​​ចូល​​ស្តី​ដណ្តឹង​​ស្ត្រី​​ខ្មែរ​អាណិក​ជន​​ម្នាក់ ​នៅ​​ប្រទេស​​អូ​ស្ត្រា​លី ក្នុង​ពេល​​ដំ​បូង​​គេ​​ទារ​​ថ្លៃ​ទឹក​ដោះ​​១​​ម៉ឺន​​ដុល្លារ ហើយ​ក្រោយ​មក ​ក៏​​បាន​​ប្រឹង​ប្រែង​​ខិត​ខំ​​ប្រឹង​​ធ្វើ​ការ​ងារ សន្សំ​​លុយ​​បាន​សម​​ល្មម ​។ ​លុះ​​ពេល​ដែល​​សួរ​នាំ​​លើក​​ទី​​២​ បែរ​ជា​​ភាគី​​ខាង​ស្រី​ទាម​ទារ​​ថ្លៃ​ទឹក​ដោះ​​រហូត​​ដល់​​ទៅ​​៧​​ម៉ឺន​​ដុល្លារ ​កាន់​តែ​​គ្មាន​​​លទ្ធ​ភាព​​​រក​​លុយ ​ដើម្បី​​ឱ្យ​​ទៅ​​គេ​​នោះ​ទេ​ ។

​​​ក្រោយ​មក​​បុរស​​ឈ្មោះ​ទី បាន​​ខូច​​ខិត្ត​​ឧស្សា​ហ៍​ដើរ​​ផឹក​ស្រា​​ស្រវឹង និង​​មាន​​ពេល​​ខ្លះ​ ទៅ​​​ចង.​ក​​ធ្វើ​​អត្តឃាត ​តែ​​ត្រូវ​​បាន​​សាច់​ញាតិ​​ជួយ​សង្គ្រោះ​​ទាន់ ។ នៅ​​ពេល​​​​មុន​ថ្ងៃ​​​ស្លាប់​​១​ថ្ងៃ​ បុរស​​ខាង​លើ​​បាន​​ឆាត​​តាម​ហ្វេ​ស​បុ​ក ​ទៅ​​ស្ត្រី​ដែល​​​រស់​នៅ​​ប្រទេស​​អូ​ស្ត្រា​លី​​ទៅ​​វិញ​​ទៅ​​មក ស្រាប់​តែ​​នៅ​​វេលា​​ម៉ោង​​ប្រមាណ​​​ជា​​៤​ទៀប​​ភ្លឺ ​ឈាន​​ចូល​​ព្រឹក​​ថ្ងៃ​​ទី​​០៩ ​ធ្នូ ​នេះ គាត់​​បាន​​យក​កាំភ្លើង​​អាកា​​៤៧ មក​​បាញ់​ប្រហារ​ធ្វើ​​អត្ត​ឃាត​​១​​គ្រាប់​ ក្នុង​​បន្ទប់​ទឹក​​ផ្ទះ​​ចាំ​ចំការ បណ្តាល​​ឲ្យ​ស្លាប់​​​ក្នុង​​ថ្លុក​ឈាម​​តែ​​ម្តង ៕ ហេង សូរិយា

 


ចែករំលែក៖