សម្រាប់រឿង Star Wars: ‘The Last Jedi ជិតដាក់បង្ហាញខ្លួននៅថ្ងៃទី 15 ខែធ្នូ នេះហើយ ។ OnePlus បានបង្ហាញថាវានឹងក្លាយជាផ្នែកមួយនៃសៀកនេះជាមួយនឹងស្មាតហ្វូន 5T Star Wars Limited Edition ។ វានឹងមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី 14 ខែធ្នូនេះ វាត្រូវបានបំពាក់ដោយប៊ូតុងពណ៌ក្រហម និងនៅផ្នែកខាងក្រោយស្លាក Star Wars និងរូបរាងអេក្រង់ដែលបង្ហាញពី First Order stormtrooper wallpaper ។
OnePlus បានធ្វើការដាក់បង្ហាញទូរស័ព្ទនេះ ចូលទៅក្នុងឧបករណ៍ហ្គេមតាមរយៈអ៊ិនធឺណេត Bengaluru Comic Con នៅក្នុងប្រទេសឥណ្ឌា ហើយនឹងបង្ហាញវានៅទីក្រុងបុមបៃនៅឯហាងលក់រាយមួយ នៅថ្ងៃទី 14 ខែធ្នូ ដោយមានការលក់សំបុត្រចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងវីដេអូខ្លីៗ វាក៏បង្ហាញឱ្យឃើញនូវអ្វីដែលមើលទៅដូចជាពុម្ពអក្សរធរណីមាត្រថ្មីបន្ថែមទៀត ប៉ុន្តែវាអាចជាផ្នែកមួយនៃស្លាកសញ្ញា Star Wars ។
ក្រុមហ៊ុន Disney បានធ្វើកិច្ចព្រមព្រៀងទិញលក់ស្មាតហ្វូនពីមុនមកជាពិសេស ជាមួយក្រុមហ៊ុន Softbank របស់ជប៉ុន នៅលើទូរស័ព្ទ Star Wars: Rogue One ។ ទោះជាយ៉ាងណាក៏ដោយ OnePlus បង្ហាញខ្លួនជាតំនាងក្រុមហ៊ុនមួយ ដែលអាចផ្តល់ជូននូវទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃថោក ព្រោះវាមិនសូវល្អហើយមានន័យថាវាជារឿងចំលែកបន្តិចបន្តួចដែលមើលឃើញវាត្រូវបានផ្តល់អាជ្ញាប័ណ្ណ Star Wars ថ្លៃដើម បើទោះបីជាវាមានតែនៅក្នុងប្រទេសឥណ្ឌាក៏ដោយ។ ម្យ៉ាងវិញទៀតគ្មានអ្វីគួរអោយសង្ស័យនោះទេ ថាការចេញលក់ទូរស័ព្ទស្មាតហ្វូន 5T ពិសេសនេះនឹងដាក់ប៊ូតុងទាំងអស់សម្រាប់អ្នកគាំទ្រប្រព័ន្ធប្រតិបត្តិការ Android និង Star Wars ដែលមានពីរក្រុមដែលមានចរិតលក្ខណៈ Crossover ច្រើន។ គ្មានពាក្យណាថាតើវានឹងមកដល់តំបន់ផ្សេងទៀតទេ៕ ហេង លក្ខិណា