ព័ត៌មានទាន់ហេតុការណ៍៖

សិស្សវិទ្យាល័យឥន្រ្ទទេវី៣នាក់ និងសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុកម្នាក់ត្រូវនគរបាលចាប់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្ស៤នាក់ មិនគិតគូរៀនសូត្រ បែរជានាំគ្នាបែកគំនិតធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់កំពុងឈប់ម៉ូតូ បានសម្រេច ហើយព្យាយាមជិះគេចខ្លួន ភ្លាមៗនោះ នារីរងគ្រោះបានស្រែកឆោឡោផ្អើលដល់ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រុង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ដេញតាមចាប់បានស្ដែងតែម្ដង ។

មន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ៤នាក់ ដែរសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែងនេះ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) កាលពីព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុចមុខយានដ្ឋាន ស្រេង ប្រណី ផ្លូវលេខ៦០៨ ក្រុមទី៥៤ ស្ថិតក្នុងភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីដដែរ បានបន្តទៀតថាជនសង្ស័យទាំង៤នាក់ ទី១.ឈ្មោះ គួយ ម៉ានិន ហៅនិន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០E នៃវិទ្យាល័យឥន្រ្ទៈទេវី ស្នាក់នៅផ្ទះលេខB៤១ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២.ឈ្មោះ ហ៊ាង លីហុង ហៅប៊យ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨B នៃវិទ្យាល័យឥន្រ្ទៈទេវី ស្នាក់នៅផ្ទះលេខ៤៥ បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី៣.ឈ្មោះ ធួន សារ៉ាវុធ ហៅវុធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២A2 នៃវិទ្យាល័យឥន្រ្ទៈទេវី ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៤.ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០ I2 នៃវិទ្យាល័យជាស៊ីម សន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៤៩៤J ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ទូរស័ព្ទដៃ១គ្រឿង, លុយដុល្លារ២០ដុល្លារ (ជារបស់ជនរងគ្រោះ ) និងម៉ូតូចំនួន៣គ្រឿងជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។

នារីរងគ្រោះឈ្មោះ សម្បត្តិ ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន លក់ប្រេងម៉ាស៊ីនរថយន្ត (MPM) ស្នាក់នៅផ្ទះ ភូមិពងទឹក ផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៍មាន បានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការ លុះមកដល់ចំណុចកើតហេតុ រូបគាត់ក៏បានឈប់ម៉ូតូកត់លេខទូរស័ព្ទរបស់ភ្ញៀវ ខណៈនោះ ស្រាប់តែជនសង្ស័យទាំង៤នាក់ខាងលើ បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាងបានសម្រេច ហើយព្យាយាមជិះគេចខ្លួន ក៏ត្រូវនារីរងគ្រោះបានស្រែកឆោឡោផ្អើលដល់កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ជួយអន្តរគមន៍ដេញតាមចាប់ក្របួចបានទាំង៤នាក់តែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបាននគរបាលខណ្ឌទួលគោកប្រគល់ឲ្យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖