ភ្នំពេញ៖ បុរសជនជាតិអាមេរិតកាំងម្នាក់ បាននាំងស្រីខារ៉ាអូខេដើរលេង រួចផឹកស្រាស្រវឹងស្រឿងៗ នាំនាងទៅដេកផ្ទះសំណាក់មិនព្រម ឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ចទាំងយប់ កាលពីវេលាម៉ោង២នឹង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខកា៥ ចំណុចមុខផ្ទះគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះអូន សុជា អាយុ២៤ឆ្នាំ មានមុខរបរជាស្រីបំរើខារ៉ាអូខេ និងស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិកោះកណ្ដាល ឃុំទាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកឯជនបង្កនោះមានឈ្មោះ AlT BaHyOussEF ភេទប្រុសអាយុ៣៨ឆ្នាំ ជាជនជាតិអាមេរិកាំងស្នាក់នៅកើតហេតុខាងលើ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ នៅវេលាម៉ោងប្រហែល១២យប់ បុរសជនជាតិអាមេរិកាំងខាងលើ បាននាំនាងនិងមិត្តភ័ក្កិស្រីរបស់នាង២នាក់ទៀត ទៅដើរលេងជាមួយគ្នានៅម្តុំមាត់ទន្លេ ហើយបាននាំគ្នាផឹកស្របៀរអស់ចំនួន៤ម៉ឺនរៀលស្រវឹងស្រឿងៗ បន្ទាប់មកមិត្តភក្តិស្រីទាំង២នាក់បានសុំត្រឡប់ទៅផ្ទះមុនបាត់អស់នៅតែរូបគេតែ២នាក់។
ស្ត្រីរងគ្រោះបានបន្តឲ្យដឹងថា ក្រោយពីមិត្តភក្កិចេញទៅផ្ទះបាត់អស់ ស្រាប់តែបុរសនោះបានលួងលោមនាងទៅដេកនៅផ្ទះសំណាក់ តែនាងមិនព្រមទៅ ហើយរូបនាងក៏បានហៅម៉ូតូឌុបជិះត្រឡប់មកបន្ទប់ស្នាក់នៅវិញ ហើយបុរនោះក៏បានជិះម៉ូតូឌុបមួយគ្រឿងផ្សេងទៀតមកតាមក្រោយ ខណៈមកដល់ចំណុចកើតហេតុខាងលើ បុរសនោះបានតាមរករឿងនាងមិនឲ្យចូលដេកក្នុងបន្ទប់ជួល ព្រមទាំងចោទថា នាងបានលួចលុយរូបគេអស់៥០ដុល្លារហើយបានដេញវាយនាងបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំស្រ្តីរងគ្រោះ និងបុរសបង្កទៅប៉ុស្តិ៍នគរបាលសង្កែ១ដើម្បីសាកសួរបន្ទាប់មកស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន១០០ដុល្លារ ៕ អរុណរះ