ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើឱ្យភាគីថៃជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលទៅ ធ្វើការនៅក្នុងប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឱ្យភាគីថៃជួយសម្របសម្រួលដល់ ពលករកម្ពុជាដែលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃខណៈដែលបច្ចុប្បន្ននេះមានពលករកម្ពុជារាប់ម៉ឺននាក់បាននិង កំពុងធ្វើការនៅទីនោះ ។

ក្នុងជំនួបពិភាក្សាការងារជាមួយឧប នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិ ធម៌ថៃ លោក ប្រាជីន ជុនទុង នៅរសៀល ថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វ ស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេច ក្រឡាហោម ស ខេង បានលើក ឡើងថា បញ្ហាពលករកម្ពុជាធ្វើការនៅក្នុង ប្រទេសថៃនេះ គឺកម្ពុជា និងថៃ បានទទួល ផលប្រយោជន៍ទាំងសងខាង ។

សម្ដេចក្រឡាហោមបានបន្ដថា ពលករ កម្ពុជាទទួលបានផលប្រយោជន៍ សម្រាប់ គាំទ្រជីវភាពរបស់ខ្លួន និងក្រុមគ្រួសារ ដោយឡែកខាងភាគីថៃ ដែលជាពាណិជ្ជ ករឬម្ចាស់រោងចក្រសហគ្រាសគឺទទួល បានផលប្រយោជន៍ពីពលកម្មរបស់ពល ករកម្ពុជា ។

សម្តេចក្រឡាហោម បានស្នើឱ្យស្ថាប័នពាក់ព័ន្ធរវាងកម្ពុជានិងថៃត្រូវធ្វើយ៉ាងណា សហការគ្នាសម្របសម្រួលដល់ដំណើរ ការឆ្លងដែនរបស់ពលករកម្ពុជាទៅធ្វើការ នៅប្រទេសថៃ ដែលអាចប្រព្រឹត្តទៅក្នុង ភាពស្របច្បាប់នៃប្រទេសទាំងពីរ ។

លោកប្រាជីន ជុនទុង ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ បាន ទទួលយកនូវសំណើរ របស់សម្តេចក្រឡា ហោមដើម្បីយកទៅជជែកពិភាក្សាជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរបស់ថៃដែលក្នុង នោះគឺមានក្រសួងការងារ និងក្រសួងមហា ផ្ទៃរបស់ថៃដែលធ្វើការងារពាក់ព័ន្ធនឹង បញ្ហានេះ ។

សម្តេចក្រឡាហោម ស ខេង ក៏បាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងរាជ រដ្ឋាភិបាលកម្ពុជា និងថៃកន្លងមក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃមកកម្ពុជានៅ ពេលនេះគឺនឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា ឡើងបន្ថែមទៀត ៕ ហេង សូរិយា


ចែករំលែក៖