ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអង់គ្លេសជាងពាក់កណ្តាលចង់រួមរស់ជាមួយអឺរ៉ុប

ចែករំលែក៖

ភាគច្រើនពលរដ្ឋអង់គ្លេសបានផ្លាស់ប្តូរចិត្តដោយចង់បន្តជាសមាជិកសហគមន៍អឺរ៉ុប ។ លទ្ធផលស្ទង់មតិខាងលើ គឺផ្ទុយស្រឡះពីការស្ទងមតិ ស្តីពីការចាកចេញកាលពីឆ្នាំ២០១៦។

តាមការស្ទង់មតិរបស់មជ្ឈមណ្ឌល ស្រាវជ្រាវ និងប្រឹក្សា BMG កាលពីថ្ងៃទី១៧ ខែធ្នូ បង្ហាញឲ្យឃើញថា ពលរដ្ឋអង់គ្លេស៥១ភាគរយ ចង់បន្តរស់នៅជាសមាជិករបស់អឺរ៉ុប ចំណែកពលរដ្ឋចង់ចាកចេញ មានតែ ៤១ភាគរយប៉ុណ្ណោះ។

លទ្ធផលស្ទងមតិខាងលើ កើតឡើង ក្នុងពេលដែល រដ្ឋាភិបាលអង់គ្លេសបានពិភាក្សាឈានដល់ដំណាក់កាលទីពីរ ស្តីពីការចាកចេញពីអឺរ៉ុប ក្នុងនោះមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងភាគីទាំងសងខាង។ នេះជាលើកទីមួយ ដែលពលរដ្ឋគាំទ្រឲ្យបន្តរួមរស់ជាមួយអឺរ៉ុប កើនឡើងខ្ពស់បំផុត ។

សារព័ត៌មាន AFP បានបានដកស្រង់សម្តីប្រធាន BMG បានឲ្យដឹងថា មូលហេតុ នៃការគាំទ្រកើនឡើង ដោយសារតែអ្នកមិនទៅបោះឆ្នោត កន្លងមកផ្លាស់ប្តូរទស្សនៈរបស់ខ្លួន។ ការស្ទង់មតិកាលពីខែមថុនា ឆ្នាំ២០១៦ស្តីពី Brexit មានពលរដ្ឋគាំទ្រចាកចេញរហូតដល់ទៅ៥២ភាគរយ តែពេលនេះការគាំទ្រនៅសល់តែ ៤៨ភាគរយប៉ុណ្ណោះ។

មកទល់ពេលនេះ នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បានឈានដល់កិច្ចព្រមព្រៀង ជាមួយអឺរ៉ុបស្តីពីដំណាក់កាលបន្តទៀត នៅក្នុងកិច្ចពិភាក្សាស្តីពី Brexit ក្នុងនោះមានវិស័យពាណិជ្ជកម្ម បន្ត២ឆ្នាំទៀតក្រោយអង់គ្លេសចាកចេញគឺដល់ឆ្នាំ២០១៩៕ ម៉ែវ សាធី


ចែករំលែក៖