លោក David Moyes បានអួតអាងថា គាត់អាចដឹកនាំក្រុមណាមួយក៏បានដែរនៅលើលោកនេះ ហើយគេអាចមើលឃើញសមត្ថភាពរបស់លោកបាននៅក្នុងក្លិប West Ham។
ក្រោយចូលកាន់តំណែងកាលខែមុនមក ក្រុមញញួរធំបានងើបពីតំបន់គ្រោះថ្នាក់ ហើយ៣ប្រកួតចុងក្រោយមិនទាន់ចាញ់នៅឡើយទេ។ ជាក់ស្ដែងក្រុមមានមូលដ្ឋាននៅក្រុងឡុងដ៍ បានឈ្នះ Stoke City, Chelsea និងស្មើ Arsenal។
លោក Moyes បានអះអាងថា “ខ្ញុំមកទីនេះគឺដើម្បីបង្ហាញសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំបង្ហាញពីអ្វីដែលខ្ញុំអាចធ្វើបាន”។
អ្នកចាត់ការទូទៅវ័យ៥៤ឆ្នាំសញ្ជាតិស្កុតឡេនរូបនេះ កំពុងស្ដារកិត្តិយសឡើងវិញ ក្រោយមិនជោគជ័យនៅ Manchester United, Real Sociedad និង Sunderland៕ ដេវីត