Manchester City នឹងផ្ដល់កិច្ចសន្យាថ្មីដល់គ្រូបង្វឹក Pep Guardiola ដោយផ្តល់ប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្នុងពិភពបាល់ទាត់នៅ ដែលមានតម្លៃ៨០លានផោន។
ក្រុមរហស្សនាមថាមេឃខៀវ Man Cityកំពុងតែមានទម្រង់លេងយ៉ាងល្អឈ្នះ១៦ប្រកួតជាប់គ្នានៅ Premier League ឈរកំពូលតារាងលើក្រុមលេខ២ចំនួន១១ពិន្ទុក្រោយការដឹកនាំរបស់លោក Pep Guardiola ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានចុះកុងត្រា៣ឆ្នាំពេលមកដឹកនាំក្រុមក្នុងឆ្នាំ២០១៦ដោយទទួលប្រាក់ឈ្នួល១៥លានក្នុងមួយឆ្នាំ ហើយពេលនេះ Man City ចង់ផ្ដល់កុងត្រាថ្មី៤ឆ្នាំទៀត មានតម្លៃ៤សែនផោនក្នុងមួយសប្ដាហ៍ឬ២០លានក្នុងមួយឆ្នាំ ប៉ុន្តែការសម្រេចចិត្តយ៉ាងណាគឺស្ថិតនៅលើ Pep។
នៅពេលជាមួយគ្នានេះ Manchester City ក៏អាចនឹងយល់ព្រមពង្រីកកុងត្រាថ្មីជាមួយតារាឆ្នើម Kevin de Bruyne ហើយ ដោយនឹងដំឡើងប្រាក់ខែ២០ម៉ឺនផោន(ជាង២៦ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍។
កីឡាករជម្រើសជាតិបែលហ្ស៊ិកខាងលើបានចុះកុងត្រា៦ឆ្នាំពេលផ្ទេរពី Wolfsburg ក្នុងតម្លៃ៥៥លានផោន កាលឆ្នាំ២០១៥។ អតីតកីឡាករ
Chelsea រូបនេះទាត់បញ្ចូលទី៦គ្រាប់ និងបញ្ជូនបានជោគជ័យ៨លើកនៅលីគកំពូលអង់គ្លេសរដូវកាលនេះ។
De Bruyne បាននិយាយថា រូបគេរីករាយនៅ Manchester City និង មិនចង់ចាកចេញទៅណាទៀតទេ ៕ ដេវីត