ព័ត៌មានទាន់ហេតុការណ៍៖

ទូរស័ព្ទ Nokia 9 នឹងមានអេក្រង់ OLED 5,5 អ៊ីញ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo

ចែករំលែក៖

លក្ខណៈពិសេសមួយចំនួននៃពាក្យចចាមអារ៉ាមដែលត្រូវបានគេបង្ហាញថាមាននៅលើទូរស័ព្ទ Nokia 9 ត្រូវបានគេបង្ហាញនៅឯ  FCC documents នៅថ្ងៃនេះ បើយោងតាម Liliputing បានរាយការណ៍។ ទូរស័ព្ទនេះនឹងក្លាយជាផលិតផលចុងក្រោយបំផុតនៅក្រោមម៉ាកទូរស័ព្ទម៉ាក Nokia ដែលបានស្តារឡើងវិញដែលរួមមានស៊េរីជួរកណ្តាល Nokia 6 និង Nokia 8 ក្នុងចំណោមស្មាតហ្វូនដទៃទៀត។
ទូរស័ព្ទនេះត្រូវបានគេរាយការណ៍ថាមានអេក្រង់ OLED ទំហំ 5,5 អ៊ីញ ផលិតដោយក្រុមហ៊ុន LG ហើយចំណែក Nokia 8 ប្រើប្រាស់អេក្រង់ IPS LCD ។ ទូរស័ព្ទ Nokia 9 នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 835 និងថ្ម 3,250mAh ។ វាមានកាមេរ៉ាខាងក្រោយពីរ (12MP និង 13MP) និងមានកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល។ យោងតាមឯកសារបានឱ្យដឹងថា ខណៈដែលយើងមិនដឹងថាអង្គចងចាំមានទំហំប៉ុន្មានទេ នោះយើងដឹងថាវាមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB ។ រូបថតអេក្រង់ដែលមាននៅក្នុងឯកសារបានបង្ហាញថាទូរស័ព្ទនេះនឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់។
ការបង្ហាញកំរិត 3D ត្រូវបានលេចធ្លាយនៅក្នុងខែតុលា ដោយ OnLeaks និងបានបង្ហាញពីការបង្ហាញពីគែមមួយទៅគែមមួយទៀតជាមួយនឹងកាមេរ៉ាពីរខាងក្រោយមានអេក្រង់កោង និងផ្នែកខ្នងពណ៌ខ្មៅដែលមានពណ៌ខៀវនៅជំហៀងសងខាង។ វានៅតែមិនទាន់មានព័ត៌មានលម្អិតស្តីពីតម្លៃ ឬនៅពេលវេលាជាក់លាក់ណាមួយដែលទូរស័ព្ទនេះអាចរកទិញបាន៕ ហេង លក្ខិណា

ចែករំលែក៖