ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗចូលរួមខួបគម្រប់មួយឆ្នាំ Friend House

ចែករំលែក៖

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ គេបានឃើញវត្តមានតារាចម្រៀងតារាសម្តែង ជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីអបអរខួបគម្រប់១ឆ្នាំនៃហាង Friend House នៅម្តុំDN។ សិល្បករដែលបានបង្ហាញវត្តមានច្រៀងរាំក្នុងកម្មវិធីខាងលើមានដូចជាម្ចាស់បទ”អតីត”លោកShutter លោក អាន វិសាល លោក ហេង សុវណ្ណារិទ្ធ កញ្ញា សុខ មុនីរក្សា លោក ប៉ែន សារ៉ាវ លោក តារាពេជ្រ កញ្ញា ណូម័រ លោក យ៉េប រ៉ូហ្វាត លោក ជួន អម្រិត ជាដើម។

សិល្បករទាំងអស់បានបង្ហើរសំនៀង ច្រៀងរាំបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ភ្ញៀវចូលរួមនៅពេលនេះ។ អ្នកគ្រប់គ្រងទូទៅនៃហាងFriend House លោកកែវសំរិទ្ធិបានបញ្ជាក់ថា អស់រយៈពេលមួយឆ្នាំនៃការបើកដំណើរការនេះគឺទទួលបានការគាំទ្រច្រើនពីអតិថិជនគ្រប់វ័យ។

លោកបញ្ជាក់ថា សូម្បីតែសិល្បករដែលបានមកចូលរួមច្រៀងអបអរខួបគម្រប់មួយឆ្នាំនៅពេលនេះក៏ជាភ្ញៀវប្រចាំហាង ហើយសិល្បករខ្លះក៏ជាតារាចម្រៀងប្រចាំហាងផងដែរ។ លោកបញ្ជាក់ថា អ្វីដែលអាចទាក់ទាញភ្ញៀវបានច្រើនពេញមួយឆ្នាំនៅពេលនេះព្រោះតែនៅទីនេះបម្រើសេវាកម្មអាហារមានរសជាតិឆ្ងាញ់គ្រប់ប្រភេទ ពិសេសគ្រឿងក្លែមដែលចម្អិនដោយចុងភៅជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំ។

លោកថាជាប្រចាំថ្ងៃមានសិល្បករក្រុមភ្លេងប្រចាំហាងច្រៀងកំដរភ្ញៀវជាប្រចាំផងដែរ។ លោកបញ្ជាក់ដែរថាក្នុងឱកាសគម្រប់ខួប១ឆ្នាំនៃការបើកដំណើរការនេះដែរហាងក៏បានរៀបចំឲ្យមានការកម្សាន្តសប្បាយប្លែកៗជាច្រើនតាមរយៈការបង្ហាញវត្តមានរបស់តារាចម្រៀងល្បីៗ ការចាប់ឆ្នោតផ្សងសំណាងជាមួយរង្វាន់ដ៏ច្រើន និងការលេងហ្គេមកម្សាន្តជាច្រើនផងដែរដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយ។

លោករំពឹងដែរថា ទាំងសិល្បករ អតិថិជន ទាំងអស់នឹងនៅតែគាំទ្ររសជាតិអាហារ និងសេវាកម្មរបស់ហាងFriend House បន្តទៀត ហើយលោក នឹងបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើនបន្ថែមទៀតដើម្បីបម្រើអារម្មណ៍របស់អតិថិជន៕ វឌ្ឍនា


ចែករំលែក៖