ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងទទួលបញ្ជាំមួយកន្លែង យីហោ(ឡាក់គី) កាលពីរសៀលថ្ងៃទី១៩ខែ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១០Eo ផ្លូវ៤៧ និងផ្ទះលេខ៥Eo ផ្លូវ៩០ មានយីហោ(ឡាក់គី) នៅភូមិ១១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលិទ្ធផលឃាត់ខ្លួនម្ចាស់អ្នកទទួលបញ្ចាំម្នាក់ រួមទាំងដកហូតម៉ូតូចំនួន៩គ្រឿងផងដែរ ។
យោងតាមប្រភពពីមន្រ្តីនគរបាលដែរចុះបង្រ្កាបទីតាងខាងលើនេះ បានឲ្យដឹងថា ម្ចាស់ទទួលបញ្ចាំ ដែលឃាត់ខ្លួននោះឈ្មោះ អេង វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ និងម៉ូតូចម្រុះចំនួន៩គ្រឿងផងដែរ។ ចំណែកទីតាំងហាងបញ្ចាំវិញ ត្រូវគណៈកម្មការចម្រុះសម្រេចឃ្លំបេបិទជិតមិនអនុញ្ញាត ឲ្យបើកធ្វើអាជីវកម្មទៀតឡើយ ។
ពាក់ព័ន្ធករណីចុះបង្រ្កាបកន្លែងទទួលបញ្ចាំនៅហាង(ឡាក់គី)នោះដែរ មិនត្រូវបានសមត្ថកិច្ចដែលជាម្ចាស់ករណីខាងព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ហើបឲ្យដឹងថា កន្លែងទទួលបញ្ចាំនោះពាក់ព័ន្ធនឹងការទទួលបញ្ចាំម៉ូតូមិនប្រក្រតី ទើបត្រូវកម្លាំងចុះមកបង្រ្កាបតែម្តង ៕ ស តារា