ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីវ័យក្មេងម្នាក់បានស្លាប់បន្ទាប់ពីយកឌុយភ្លើងដោត តែត្រូវឆ្លងចរន្តឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ស្ដ្រីម្នាក់​ស្លាប់​ទាំង​ម្ដាយ​និង​កូន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យដោយ​ហេតុ​ការ​ឆក់​ខ្សែភ្លើង ហេតុ​ការណ៍​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោ​ង​៦ និង​៣០ នាទី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០​១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែក​តាគង់​១ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ សុខុម លីនដា អាយុ​២៩​ឆ្នាំ មុខ​របរ លក់​ទឹក​ក្រឡុក បង្អែម​ផ្លែ​ឈើ និង​ម្ជូរ និង​ប្ដី​ឈ្មោះ យ៉ុង រៃយ៉ា ជា​អ្នក​បញ្ចូល​បទ​ភ្លេងទូរស័ព្ទ សព្វ​ថ្ងៃ​មាន​កូន​ប្រុស​២នាក់ និង​កូន​ក្នុង​ផ្ទៃ​អា​យុ​៦​ខែ​ជាង​ម្នាក់​ទៀត ។

បើ​យោង​តាម​សំ​ដី​នារី​ម្នាក់​ដែល​ជា​អ្នក​មើល​ថែ​កូន​អោយ​ស្ត្រី​រង​គ្រោះ បានប្រាប់​ថា មុន​ពេល​កើត​ហេតុ កូន​ប្រុស​របស់ស្ត្រីរង​គ្រោះ​ត្រូវ​រទេះ​លក់​ទឹក​ក្រឡុក​គៀប​ជើង ស្ត្រីរង​គ្រោះ​ក៏​បាន​ទៅ​មើល ហើយ​ក៏​នាំ​កូន​ចូល​ក្នុង​ផ្ទះ រួច​ក៏​ត្រល​ប់​មក​កន្លែង​ដាក់​លក់​រទេះ​លក់​ម្ជូរវិញ ដោយ​មិន​បាន​ចាប់​អារម្មណ៍ ស្ត្រីរង​គ្រោះ​ក៏​បាន​ដើរ​ទៅ​ដោត​ឌុយ ដើម្បី​បើក​ភ្លើង​រទេះ​លក់​ម្ជូរ​និង​កន្លែង​លក់ ស្រាប់​តែ​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​បណ្ដាល​អោយ​ដួល ក៏ភ្ញាក់​ផ្អើល​ឆោរ​ឡោ​ឡើង​តែ​ម្ដង ។ ភ្លាមៗនោះ​ក្រុម​គ្រួសារ​ក៏​បាន​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ដែរ តែ​ជា​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ក្រុម​គ្រូពេ​ទ្យ​ក៏​មិន​អាច​ធ្វើការ​ជួយ​សង្គ្រោះ​បាន​ដែរ ព្រោះ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់ មុនពេល​បញ្ចូល​ទៅ​មន្ទីរ​ពេទ្យ​ម៉្លេះ ។

បច្ចុប្បន្ន​​សាក​សព​​ស្ត្រី​រងគ្រោះ​មានផ្ទៃ​ពោះ​៦​ខែ ឆក់​ខ្សែ​ភ្លើង​ស្លាប់​គួរ​អោយ​អា​ឡោះ​អាល័យ​នោះ ត្រូវ​បាន​​ក្រុម​​គ្រួសារ​​កំពុង​​តែ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ នៅ​​ផ្ទះ​​កើត​ហេតុ​​ផ្ទាល់​តែ​ម្ដង​៕ ប្រាថ្នា

 


ចែករំលែក៖