ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិបានអនុម័តទៅលើសេចក្តីសម្រេចពីតំបន់ជេរ៉ូសាឡឹម

ចែករំលែក៖

នៅព្រឹកថ្ងៃទី២១ ខែធ្នូ (ម៉ោងក្នុងទីក្រុងញ៉ុវយ៉ក)អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំពិសេស ដើម្បីបោះឆ្នោត ទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការស្នើដល់អាមេរិកត្រូវតែដកសេចក្តីប្រកាសទទួលស្គាល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។

លទ្ធផលនៅក្នុងការបោះឆ្នោតនោះ ដោយមានសម្លេងគាំទ្ររហូតដល់ទៅ១២៨សម្លេង ប្រឆាំងតែ៩សម្លេងប៉ុណ្ណោះ និងសន្លឹកឆ្នោតស ៣៥សម្លេង។ កិច្ចប្រជុំមានរយៈពេល ជាង២ម៉ោង ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក អ ស ប ។ នៅក្នុងកិច្ចប្រជុំនោះតំណាងប្រទេសជាច្រើនបានស្នើឲ្យរក្សាទម្រង់ដដែលនៃតំបន់ជេរ៉ូសាឡឹម តាមគោលការណ៍របស់អង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពតំបន់មជ្ឈិមបូព៌ា តាមរយៈកិច្ចពិភាក្សាដោយផ្ទាល់ រវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីន។

នៅក្នុងនោះដែរ អាមេរិកបានគំរាមកាត់ជំនួយដល់ប្រទេសណា ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក RiadMalkiបានអំពាវនាវឲ្យមានការគាំទ្រពីសហគមន៍អន្តរជាតិ។

ចំណែក អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Danny Danonបានប្រកាសថា អ៊ីស្រាអែល មិនទទួលស្គាល់លទ្ធផលបោះឆ្នោតខាងលើរបស់ អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ជេរ៉ូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល បើទោះបី អ ស ប មិនទទួលស្គាល់ក្តី។

ដោយឡែក អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បញ្ជាក់ថា បើទោះបីលទ្ធផលបោះឆ្នោតបែបណាក្តី ក៏មិនអាចផ្លាសប្តូនិងការសម្រេចរបស់អាមេរិកនោះដែរ។ ផ្ទុយទៅវិញ លទ្ថផលនៃការបោះឆ្នោតនោះបានជៈឥទ្ធិពលដល់ការវាយតម្លៃរបស់អាមេរិក ទៅលើ អង្គការសហប្រជាជាតិ។

ប្រទេសកាន់សាសនាអិស្លាមទាំងអស់ក៏បានចេញសេចក្តីប្រកាសផងដែរថា រាល់ចេតនាក្នុងការផ្លាស់ប្តូរទម្រង់តំបន់ជេរ៉ូសាឡឹម គឺជារឿងខុសច្បាប់ទាំងអស់ មិនអាចទទួលយកឡើយ។

ជាមួយនិងលទ្ធផលបោះឆ្នោតខាងលើរបស់អង្គការសហប្រជាជាតិ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិក កំពុងតែបាត់បង់ការគាំទ្រពីប្រទេសសម្ពន្ធមិត្ត ដោយក្នុងនោះមានតែ៩ប្រទេសគាំទ្រ ក្នុងនោះមានអ៊ីស្រាអែល និងអាមេរិក ផងដែរ។ ក្រៅពីនេះនៅមានប្រទេស៣៥ ដែលមិនគាំទ្រ ភាគីណាមួយ នៅក្នុងវិបត្តិទាំងនោះ ក៏ជាប្រទេសសម្ពន្ធមិត្តរបស់អាមេរិកនៅតំបន់អឺរ៉ុប និងអាស៊ី។

ការធ្វើមិនត្រឹមត្រូវ បើទោះបីអាមេរិកផ្តាច់ជំនួយក៏ប្រទេសទាំងនោះ មិនអាចគាំទ្រអាមេរិក ទាំង ងងិតនោះដែរ ។ការផ្តាល់ប្រាក់ជំនួយត្រឹមត្រូវ ទើបយកទៅមានតម្លៃ ចំណែកប្រាក់ជំនួយ តាមបែប «ពុករលួយ,សូកប៉ាន់ »របស់អាមេរិកដើម្បីសម្រេចគោលនយោបាយរបស់ខ្លួន គឺមិនអាច ទទួលយកនោះឡើយ។

កន្លងមកប្រធានាធិបតីអាមេរិក ដូណាលត្រាំបានប្រកាសថានឹងកាត់ជំនួយទាំងអស់ដល់ប្រទេស ណាដែលបានបោះឆ្នោតគាំទ្រដល់សេចក្តីព្រៀងច្បាប់របស់អង្គការសហប្រជាជាតិ ស្នើរដល់អាមេរិក ដកការសម្រេចទទួលស្គល់ជេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ មាន១៩៣ប្រទេសជាសមាជិក នឹងពិភាក្សាស្តីពីតំបន់ជេរ៉ូសាឡឹមកំពុងតែមានវិវាទ។

ប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់នៅសេតវិមានថា «ពួកគេបានទទួលប្រាក់រាប់លានដុល្លារ រាប់ពាន់លានដុល្លារ ពីយើង ហើយពួកគេបោះឆ្នោតប្រឆាំងយើង ។ ពេលនេះ យើងនឹងតាមដានមើលថា តើប្រទេសណាខ្លះដែល ប្រឆាំងអាមេរិក។ ទុកឲ្យពួកគេបោះឆ្នោតប្រឆាំងយើងទៅ យើងនឹងសន្សំសំចៃបានប្រាក់ជាច្រើន»៕ ម៉ែវ សាធី


ចែករំលែក៖