ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញប្រអប់ខ្មៅសង្ស័យគ្រាប់បែកបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

រាជា​ធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញមានប្រអប់ខ្មៅមួយដែលជនមិនស្គាល់មុខបានយកមកបលុងចោលនៅ​តាមមហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​មុខ​ក្រុមហ៊ុន Cat ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធុ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យមានគ្រាប់បែកទើបបង្កការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​៨​​ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ​ក្រោយពេលចុះធ្វើការត្រួតពិនិត្យ ​នៅ​ក្នុង​ប្រអប់​ខ្មៅ​នោះ​មិន​បានឃើញគ្រាប់បែកនោះទេ គឺឃើញមានតែ​កញ្ឆា​ក្រៀម​នៅក្នុងនោះតែប៉ុណ្ណោះ ដែល​តាមការ​សន្និដ្ឋានសង្ស័យ​ថា មាន​ឈ្មួញ​ទុ​ច្ចរិច​បំរុង​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​តាម​ជើងហោះហើរ ប៉ុន្តែទំនងជា​មិន​អាច​នាំ​ចេញ​ទៅបាន​ ទើប​យក​ទៅ​ប្លុង​ចោល​នៅ​មុខ​អាកាសយានដ្ឋាន​បែប​នោះ​ទៅ។ បន្ទាប់មកនគរបាលបាននាំយកប្រអប់កញ្ឆាក្រៀមនោះទៅកាន់ប៉ុស្ដិ៍ ត្រួតពិនិត្យជាក់ស្ដែងហើយបានឃើញថា កញ្ឆាក្រៀមទាំងនោះត្រូវបានជនមិនស្គាល់មុខ ខ្ចប់ដោយថង់ប្លាស្ទិចជាដុំតូចដូចគ្នាទៅនិងដុំណែមដែរ ហើយពេលរាប់មើលឃើញ មានចំនួន៤២៦ដុំ។

ប្រភពដសែកបានបន្តទៀតថា ប្រអប់ខ្មៅនោះមានរៀងស្រដៀងគ្នាទៅនឹងប្រអប់ចង្ក្រានហ្គាស់ដែរ ហើយនៅ​ពេល​នេះ​សមត្ថកិច្ចន គរបាលប៉ុស្ដិ៍រួមជាមួយនគរបាល ព្រហ្មទណ្ឌ និងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យនៅមិនទាន់ដឹងថា នៅក្នុងដុំកញ្ឆានោះមានសារធាតុផ្សំអ្វីផ្សេងទៀតនៅឡើយទេ។ ដោយរង់ចាំកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យបន្តទៀត ដើម្បីស្រាវជ្រាវរកម្ចាស់របស់វានិងមូលហេតុនៃការទុកចោល ព្រមទាំងគោលបំណងដែលត្រូវនាំចេញទៅកាន់ប្រទេសណាមួយឲ្យបានច្បាស់លាស់៕ សុខាសែនជ័យ


ចែករំលែក៖