ព័ត៌មានទាន់ហេតុការណ៍៖

នាំក្មេងស្រីអាយុ១៣ឆ្នាំឡើងផ្ទះសំណាក់រួមភេទបានមួយដង ព្រឹកឡើងម្តាយខាងស្រី ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់និងយុវជនអាយុ១៨ឆ្នាំ បានស្រលាញ់គេរហូតឈានទៅដល់ឡើងផ្ទះសំណាក់រួមភេទបានសម្រេច លុះព្រឹកឡើងដឹកនាងមកផ្ទះត្រូវខាងក្មេងស្រីរងគ្រោះចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាក់ការតាមនីតិវិធី ។

ករណីឃាត់ខ្លួនយុវជនម្នាក់ ពីបទ រួមភេទជាមួយអនិតិជនអាយុក្រោម១៥ឆ្នាំ បានធ្វើឡើងនៅចំណុច ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរុះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២រសៀល ថ្ងៃព្រហស្បត្តិ៍ ៤កើតខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះសំណាក់ផ្ទះលេខ៩Bផ្លូវលេខ៨៦ភូមិទី៧សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះលី ថា ហៅប៉ោង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះលេខ៥៧៥ផ្លូវជាតិលេខ៥ភូមិសាមគ្គីសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ ជនរងគ្រោះអាយុ១៣ឆ្នាំមុខរបរសិស្ស ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះនិងជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ឌុបគ្នាដើរលេងរហូតដល់ម៉ោង២រំលងអធ្រាត្រ រួចក៏នាំគ្នាជួលបន្ទប់ផ្ទះសំណាក់យីហោ៩B និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះបានម្តង (ព្រោះក្មេងស្រីនៅក្រមុំ)លុះព្រឹកឡើងម៉ោង៨ ក៏នាំគ្នាចេញពីផ្ទះសំណាក់ហើយជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះទៅផ្ទះ ។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីជនរងគ្រោះទៅដល់ផ្ទះហើយ ក៏បានជួបម្តាយក្មេងស្រីរងគ្រោះ ក៏ចាប់សួរនាំរួចយកជនសង្ស័យមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្រះចក ចាត់ការតាមច្បាប់ ។ ពេលឃាត់ខ្លួនជនសង្ស័យ បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលើ ជាលទ្ធផល គឺ វិជ្ជមាន(មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ស តារា


ចែករំលែក៖