ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនចោរឆក់កាបូបមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល: នៅរសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនចោរឆក់កាបូបពីនារីម្នាក់ នៅក្រុងតាខ្មៅ មកសាលាដំបូងដើម្បីបន្តរនីតិវិធីច្បាប់។

ជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់លោក សូ សុវិទ្យា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។

សូមជម្រាបថា: ចោរឆក់ក្នុងចំណោមពីនាក់ ម្នាក់រត់គេចខ្លួន ម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បាន ប្រគល់អោយនគរបាលក្រុងតាខ្មៅ ភ្លាមៗ ខណះដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច បន្ទាប់ពីក្រុមចោរនោះ បានប្រើប្រាស់គ្រឿងញៀនរួចហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា: ជនសង្សយ័មានគ្នាពីនាក់ ទី០១ឈ្មោះរី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងដែកមានទីលំនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល និងជនសង្សយ័ម្នាក់ទៀតរត់គេចខ្លួន។ រីឯជនរងគ្រោះឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរលក់ដូរ។

លោកអធិការបានបញ្ជាក់ថា:  នៅមុនពេលកើតហេតុ លោកបានទទួលដំណឹងថា មានករណីឆក់កាបូប លោកបានបញ្ជារអោយកម្លាំងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលតាខ្មៅ ធ្វើការពួនស្ទាក់ ។ស្រាប់តែមួយសន្ទុះកម្លាំងព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិរដ្ឋបាលតាខ្មៅ បានចេញទៅដល់កន្លែងកើតហេតុ ក៍ឃើញជនសង្សយ័ម្នាក់បានត្រូវប្រជាពលរដ្ឋចាប់បាននៅនិងកន្លែងកើតហេតុ វាយមួយដៃ មួយជើងម្នាក់ ។កម្លាំងនគរបាលក៍ដឹកយកជនសង្សយ័មកប៉ុស្តិរដ្ឋបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បា់ប់។ បន្ទាប់ពីធ្វើការសាកសួរ និងឆែកឆេរ ឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងកាបូបរបស់ជនសង្សយ័ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថាខ្លួនទើបពីប្រើប្រាស់គ្រឿងញៀនជាមួយបក្ខពួករួចទើនចេញធ្វើសកម្មភាពចេញឆក់  ហើយថ្នាំញៀនបានទិញតម្លៃ១០ដុល្លារ ពីវាលខ្សាច់ចាក់អង្រែ៕ ឆ ដា


ចែករំលែក៖