ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអាគារសិក្សា “វិទ្យាល័យប៊ុរ៉ានីហ៊ុនសែនចរិយាវង្ស ខេត្តកែប

ចែករំលែក៖

ក្រុងកែប៖ នៅព្រឹកថ្ងៃ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធអាគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អាគារសិក្សានេះមានចំនួន ១ខ្នង កម្ពស់ ៣ជាន់ មាន១៨បន្ទប់ ដែលត្រូវបានផ្តល់ជូនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅក្នុងអំឡុងពេលដែល សម្តេចតេជោ អញ្ជើញមកសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តកែប កាលពីឆ្នាំមុន

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1554016971313461/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1553989744649517/” width=”600″ height=”600″ onlyvideo=”1″]
ចែករំលែក៖