ក្រុងកែប៖ នៅព្រឹកថ្ងៃ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធអាគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣៣ ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អាគារសិក្សានេះមានចំនួន ១ខ្នង កម្ពស់ ៣ជាន់ មាន១៨បន្ទប់ ដែលត្រូវបានផ្តល់ជូនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅក្នុងអំឡុងពេលដែល សម្តេចតេជោ អញ្ជើញមកសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តកែប កាលពីឆ្នាំមុន៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1554016971313461/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1553989744649517/” width=”600″ height=”600″ onlyvideo=”1″]រឿងទាក់ទង
ឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់ករណី Scam Online និងជនបរទេសដែលស្នាក់នៅដែលខុសច្បាប់ នៅលើទីតាំងបឹងហ្គាឡូ គីម ឈី
March 11, 2026
លោក លី ធុជ ៖ ការបោសសម្អាតមីនគឺជាការស្តារជីវភាពរស់នៅប្រកដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ
February 24, 2026
អ្នកនាំពាក្យក្រសួងសាធារណការ ៖ ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅចុងសប្តាហ៍នេះហើយ..!
July 22, 2025
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច