ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ហសការជាមួយប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបជនបរទេសបានសម្រេចតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ហសការជាមួយប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនបរទេសបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតការឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយលេខ៥៧ កែង២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី០១ ឈ្មោះ អូរ បុរី ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនសង្ស័យទី០២ ឈ្មោះ វង្ស សក្សា ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ម៉ាកហ្ស៊ុយសាគីឡែត ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ1GL.9712 លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យដែរអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសកំពុងដើរតាមផ្លូវខាងលើ ក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសក់ហសការជាមួយប៉ុស្តិ៍បឹងកេងកង១ កំពុងល្បាត ក៏ដេញចាប់ធ្វើឲ្យសង្ស័យដួលម៉ូតូភ្លាមៗនោះកក៏ត្រូវបានប្រជាពលរដ្ននៅក្បែរនោះបាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដោយឲ្យសង្ស័យទាំង២នាក់ខាលើបែកមុខទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ចំណែកកាបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបឹងកេងកងទី១ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖