ភ្នំពេញ៖ ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តរតនគិរី នឹង ខេត្តកន់ទុំ-យ៉ាឡាយនឹងបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨ខាងមុខនេះ។ នេះ បើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧។
ការអះអាងនេះបានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈ ប្រតិភូគណៈកម្មាធិការរំដែនកម្ពុជាចុះត្រួត ពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញ បន្ថែមកម្ពុជា-វៀតណាម និងការសាងសង់ ផ្លូវនៅតាមព្រំដែន នៅខេត្តរតនគិរី និង ខេត្តកន់ទុំ-យ៉ាឡាយ។
លោកស្រី កុយ ពិសី បានបញ្ជាក់ឱ្យដឹង យ៉ាងដូច្នេះថា «លទ្ឋផលដែលភាគីទាំង២ សម្រេចនៅក្នុងខេត្តនេះរហូតមកដល់ ពេលនេះ គឺការបោះបង្គោលព្រំដែនធំបាន ចំនួន៨២ភាគរយ និងបង្គោលព្រំដែន បំពេញបន្ថែមបានចំនួន៥៦ភាគរយ។ នៅសល់តែ៤៤ភាគរយទៀត ភាគីទាំង២ នឹងខិតខំឱ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ ២០១៨»។
ប្រទេសកម្ពុជា-វៀតណាមមានព្រំដែន ដីគោករួមគ្នាប្រវែងប្រមាណ១.២៧០ គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែន រួមគ្នាចំនួន៣១៤បង្គោល។ មកដល់ពេល បច្ចុប្បន្ននេះការបោះបង្គោលព្រំដែនរវាងប្រទេសទាំង២សម្រេចបានប្រមាណ៨៤ ភាគរយហើយ។ ភាគីទាំង២បានប្តេជ្ញា ចិត្តថានឹងខិតខំបញ្ចប់បង្គោលព្រំដែន ហើយអភិវឌ្ឍតំបន់ព្រំដែននេះឱ្យក្លាយជា តំបន់សន្តិភាព និងមានការរីកចម្រើន ដែល ផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទៅវិញ ទៅមក។
សូមបញ្ជាក់ថា នៅក្នុងឱកាសចុះត្រួត ពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញ បន្ថែមកម្ពុជា-វៀតណាមនៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយនេះ លោកស្រី កុយ ពិសី និងគណៈប្រតិភូក៏បានឆ្លៀតសួរ សុខទុក្ខកងកម្លាំងកម្ពុជាដែលឈរជើង នៅតំបន់នេះដោយបាននាំទៅជាមួយ គ្រឿងឧបភោគបរិភោគ និងជូននូវថវិកា មួយចំនួនឧបត្ថម្ភដល់ពួកគាត់ផងដែរ៕ ហេង សូរិយា