ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូងបានដឹកនាំក្រុមការងារប្រគំតន្រ្តីកម្មវិធីសប្បាយ សប្បាយជាមួយប្រជាជនតាមមូលដ្ឋាន ភូមិត្រពាំងថ្លុង-ភូមិដូង ឃុំដូង ២ថ្ងៃជាប់ៗគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកសៅរ៍ -ថ្ងៃអាទិត្យ៦-៧កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣-២៤ខែធ្នូ ឆ្នាំ ២០១៧លោក ទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូងបានដឹកនាំក្រុមការងារប្រគំតន្រ្តីកម្មវិធីសប្បាយ សប្បាយជាមួយប្រជាជនតាមមូលដ្ឋាន ក្នុងភូមិត្រពាំងថ្លុង-ភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងនោះភូមិត្រពាំងថ្លុង មានបេក្ខជន១៦រូប មានបេក្ខនារី១០រូប។ ដោយឡែកភូមិដូងមាន
បេក្ខជនចូលរួមប្រឡងមានចំនួន១៧រូប ក្នុងនោះមានបេក្ខនារីចំនួន៦រូប និងមានប្រជាជនចូលរួមកម្សាន្តទស្សនាជាង២០០នាក់។
កម្មវិធីបានចាប់ផ្តើមដំណើរការតាំងពីម៉ោង១រសៀល តទៅដូចគ្នាប្រកបបរិយាកាសរីករាយ និងរាំកំសាន្តរវាងក្រុមការងារ ជាមួយប្រជាជន៕ សិលា

 

 


ចែករំលែក៖