ខេត្តកំពង់ធំ៖ បុរសសតិមិនគ្រប់ម្នាក់ចងកសម្លាប់ខ្លួននៅនឹងដើមឈើខាងមុខផ្ទះរបស់ខ្លួន ដោយមិនដឹងមូលហេតុ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៤ និង ០០ នាទីទៀបភ្លឺ នៅភូមិទូកពីរ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់ តែងតែផឹកស្រាជារៀងរាល់ថ្ងៃ រហូតមកដល់ថ្ងៃកើតហេតុបានធ្វើអត្តឃាត(ចងក) សម្លាប់ខ្លួនឯង នៅលើដើមឈើមុខកាំជណ្តើរផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់ដោយមិនដឹងមូលហេតុ ។ សាកសពជនរងគ្រោះឈ្មោះ ឡេង ណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅនៅភូមិ-ឃុំកើតហេតុខាងលើ។
ក្រោយសមត្ថកិច្ចវាស់វែង កាត់សាកសពទម្លាក់ និងធ្វើកុសល្យវិច័យរួចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ពិតមែន រួចក៏ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្តួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី