រាជបុត្រ១អង្គរបស់សាវឌីអារ៉ាប៊ី ដែលត្រូវបានចាប់ព្រះកាយនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ដឹកនាំដោយរជ្ជ ទាយាទនៃប្រទេសនេះ នឹងត្រូវចំណាយប្រាក់រហូតដល់៦ពាន់លានដុល្លារ ដើម្បីដោះដូរនឹងសេរីភាពឲ្យរួចផុតពីការឃុំឃាំង។
សារព័ត៌មាន Wall Treet Journal បានផ្សាយថា រាជបុត្រ Al Waleed Bin Talal ជាអ្នកមានលំដាប់ពិភពលោក ស្ថិតនៅក្នុងចំណោមរាជបុត្រដែលត្រូវបាន ចាប់ព្រះកាយ នៅក្នុងយុទ្ធនាការប្រឆាំង អំពើពុករលួយ។ មកទល់ពេលនេះ មានរាជបុត្រជាច្រើនអង្គត្រូវបានដោះ លែងឲ្យមានសេរីភាព ក្រោយពិភាក្សាបង់ ប្រាក់ជាច្រើន។
ទ្រព្យសម្បត្តិរបស់រាជបុត្រ Al Waleed Bin Talal មានរហូតដល់ទៅ ១៨,៧ពាន់ លានដុល្លារអាមេរិក ធ្វើឲ្យព្រះអង្គក្លាយ ជាមនុស្សដែលមានទ្រព្យច្រើនបំផុតនៅ មជ្ឈិមបូព៌ា។
នៅពេលនេះដែរ ព្រះអង្គកំពុងតែ ពិភាក្សាដើម្បីទទួលបានការដោះលែង ឲ្យមានសេរីភាព ដោយអាចនឹងត្រូវបង់ ប្រាក់រហូតដល់៦ពាន់លានដុល្លារ។ នៅពេលនេះ ក្រុមការងារបស់ព្រះអង្គ កំពុងពិភាក្សា ដើម្បីផ្តល់ភាគហ៊ុនមួយ ចំណែករបស់ក្រុមហ៊ុន Kingdom Holdings ឲ្យទៅរដ្ឋាភិបាលសាវឌីអារ៉ាប៊ីជំនួសការផ្តល់ប្រាក់សុទ្ធ៕ ម៉ែវ សាធី