ខេត្តកំពត ៖ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូខ្មែរឥស្លាម(គណៈអ៊ីមាំ) បងប្អូនប្រជាពលរដ្ឋ និងសិស្សានុ សិស្ស ខេត្ត ក្រុង ស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្ដកំពត ចំនួន៣១៤នាក់ កាលពីថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២៤ ធ្នូ ឆ្នាំ២០១៧ ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានស្នើឲ្យលោកគ្រូ អ្នកគ្រូ ខ្មែរឥស្លាម ទាំងអស់ត្រូវពង្រឹងស្តង់ដាអប់រំ ឥស្លាមឲ្យកាន់តែមាន ប្រ សិទ្ធភាពខ្ពស់ស្របតាមយុទ្ធ សាស្រ្ត របស់ក្រសួងអប់រំ យុវជន និងកីឡាដែលកំពុងដាក់ ចេញ យុទ្ធសាស្រ្តកែទម្រង់កម្មវិធីសិក្សាគ្រប់កម្រិត និងការគ្រប់គ្រងមន្រ្តីរាជការ បុគ្គ លិកអប់រំ ឲ្យមានប្រសិទ្ធភាព និងមានគុណភាព។
លោក អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា៖ ជាការពិតណាស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា ចង់ឃើញសហគមន៍ខ្មែរឥស្លាម មាន ការរីកចម្រើនកាន់តែខ្លាំងឡើង ជាពិសេស សម្ដេចចង់ឲ្យស្តង់ដាអប់រំឥស្លាម មានកំណែទម្រង់កាន់តែប្រសើរថែមទៀត បន្ទាប់ពីគ្រូខ្មែរឥស្លាមប្រមាណ១៥០០នាក់ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកន្លងទៅជិត២ឆ្នាំនេះ សង្ឃឹមថា នឹងមិនមានការបង្អាក ម៉ោងបង្រៀន ដូចកាលមិនទាន់មានប្រាក់បៀវត្សទៀត ដោយត្រូវ ស្វែករកជីវភាពក្រៅពីការបង្រៀននោះទេ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រាជរដ្ឋាភិ បាលបានសម្បទានគ្រប់បែបយ៉ាង ដល់ការចូលរួមកសាងសហគមន៍ខ្មែរឥស្លាម ជាពិសេសវិស័យអប់រំ ដូចជា ប្រាក់ បៀវត្សគ្រូ និងការសាងសង់អាគារសិក្សា ជូនស្ទើគ្រប់ទីកន្លែងផងដែរ ។ ដាក់ចេញនូវ យុទ្ធសាស្រ្តនានា ដើម្បីអនុវត្តកំណែទម្រង់ស្តង់ដារអប់រំឲ្យកាន់ តែមាន ប្រសិទ្ធភាពខ្ពស់ ។
លោក លី សារី សមាជិកក្រុមប្រឹក្សាខេត្ដកំពត បាន បញ្ជាក់ថា៖ លោកគ្រូ អ្នកគ្រូ បង្រៀនចំនួន ២២៥នាក់ គ្រូជាប់កិច្ចសន្យា ៨នាក់ សាលារៀន ឥស្លាម២២ខ្នង ស្មើ ៥៨បន្ទប់ សិស្សានុសិស្ស សរុប៣៧៨៣ នាក់ ក្នុងនោះ សិស្សស្រី ២៦៤២ នាក់ ។ ដោយឡែកវិស័យសាសនា មាន វិហាឥស្លាម សម្រាប់គោរពប្រតិបត្ដិ មានចំនួន ៦៧កន្លែង គណៈអ៊ីមាំ ចំនួន២២៥នាក់ (គណៈកម្មាធិការគ្រប់គ្រងវិហារ) ។ នៅខេត្ដកំពតទាំងមូល មានបងប្អូនសាសនិកខ្មែរឥស្លាមរស់នៅសរុបចំនួន ៦៣៦៣ គ្រួសារ ស្មើនិងប្រជាពល រដ្ឋ២៣៥៧៣ នាក់ ស្ថិតនៅក្នុងឃុំចំនួន១៣ ក្នុងស្រុកចំនួន៥ នៃខេត្ដកំពតទាំងមូល ៕ សំរិត