ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងស្នើពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា កូរ៉េខាងត្បូង នៅតែបង្ហាញពីគោលបំណងចង់ពិភាក្សាជាមួយកូរ៉េខាងជើង បញ្ចប់ ភាពតានតឹងដោយគ្មានលក្ខខណ្ឌ ដើម្បី កសាងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងត្បូងលោក Cho Myung Gyon បានបញ្ជាក់ថា ប្រទេស របស់លោក តែងតែមានចិត្តទូលាយ ដោយត្រៀមលក្ខណៈពិភាក្សា ជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ។

លោក Cho Myung Gyon បញ្ជាក់ទៀត ថា «ប្រសិនបើយើងអាចពិភាក្សាជាមួយ កូរ៉េខាងជើង គឺយើងនឹងពិភាក្សាទៅលើ បញ្ហាព្រួយបារម្ភដោយបើកចំហ និងគ្មាន លក្ខខណ្ឌ ។ យើងនឹង ខិតខំធ្វើឲ្យទំនាក់ ទំនងប្រទេសទាំងពីរល្អប្រសើរឡើងនឹងគ្នា »។

មកទល់ពេលនេះ គោលជំហររបស់ រដ្ឋាភិបាលទីក្រុងសេអូល គឺ បន្តស្វែងរក កិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ក្នុងពេលដែលទីក្រុងព្យុងយ៉ាងបញ្ចប់ការសាកល្បងកាំជ្រួចមីស៊ីលនិងបរមាណូ។

កាលពីថ្ងៃទី១៩ខែធ្នូកន្លងមក ប្រធា នាធិបតីកូរ៉េខាងត្បូងលោក Moon Jae in បានបញ្ជាក់ថា កូរ៉េខាងត្បូងនិងអាមេរិក​អាចផ្អាកសកម្មភាពធ្វើសមយុទ្ធរួម ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ ក្នុងពេលដែលកូរ៉េខាងត្បូងកំពុងរៀ់បចំការ ប្រកួតកីឡា រដូវរងាឆ្នាំ២០១៨។

ស្ថានភាពនៅកូរ៉េខាងជើង កំពុងធ្វើ ដំណើរឆ្ពោះទៅរកភាពខ្មៅងងឹត ខ្លាំង ឡើងៗ ក្រោយពេលកូរ៉េខាងជើង សាក ល្បងមីស៊ីលនិងបរមាណូ នៅក្នុងឆ្នាំ ២០១៧នេះ បំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។ កាលពីចុងខែ វិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លង ទ្វីប ដ៏ទំនើបបំផុតរបស់ខ្លួនអាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។

កាលពីថ្ងៃទី២២ខែធ្នូ ក្រុមប្រឹក្សាសន្តិ សុខ នៃអង្គការសហប្រជាជាតិ (UN) បាធ្វើការបោះឆ្នោតទៅលើ សេចក្តីសម្រេច ដែលជាសេចក្តីព្រាងមួយ របស់សហរដ្ឋ អាមេរិក ក្នុងការដាក់បន្ទុកកាន់តែខ្លាំងលើការដាក់ទណ្ឌកម្មដល់ប្រទេសកូរ៉េខាងជើង ដោយផ្តោតសំខាន់លើការផ្គត់ផ្គង់ប្រេង ដែលចាំបាច់បំផុតសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ក្រុងព្យុងយ៉ាង ។

សហរដ្ឋអាមេរិក បានចរចាជាមួយនឹង ប្រទេសចិន ដែលជាសម្ពន្ធមិត្តរបស់ក្រុង ព្យុងយ៉ាង លើការដាក់ទណ្ឌកម្មថ្មីមួយ ដែលជាការឆ្លើយតបទៅនឹងថ្ងៃទី២៨ ខែ វិច្ឆិកា នៃការធ្វើតេស្តបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) ។

ថិរវេលានៃការបោះឆ្នោតបានចាប់ផ្តើមឡើងនៅម៉ោង១និង០០នាទីរសៀល (ត្រូវ នឹងម៉ោង២និង០០នាទីព្រឹក ម៉ោងនៅ សិង្ហបុរី នៅថ្ងៃសៅរ៍) ។ ក្រុមប្រតិភូបាន និយាយដូច្នេះ ៕ ម៉ែវ សាធី


ចែករំលែក៖