ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនដៃដល់កាប់គូទំនាស់រឿងស្តីបន្តោសមិនឲ្យផឹកសីុមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ជនដៃដល់កាប់គូទំនាស់រឿងស្តីបន្តោសមិនឲ្យផឹកសីុ មកសាលាដំបូងខេត្តកណ្តាល។

បច្ចប្បន្នដៃដល់កំពុងស្ថិតក្រលមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល។

ជនសង្សយ័ឈ្មោះអុំ សម្រស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ។

សូមជម្រាបថា: នៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១១និង០០នាទី ចំណុចដីឡូឈ្មោះអុិន អស្ចារ្យ ភូមិព្រែកផ្ដៅឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ភិន ផែ ភេទប្រុស អាយុ៥៧ឆ្មាំជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល មានរបួសក្បាលខាងក្រោយផ្នែកខាងឆ្វេង ដេរ៥ថ្នេរ ។

មុនកេីតហេតុជនសង្សយ័មានគំនុំជាមួយជនរងគ្រោះ(ជនរងគ្រោះធ្លាប់ស្ដីបន្ទោសឲ្យជនសង្ស័យពីរឿងសុីផឹក)ទើបធ្វើឲ្យជនសង្ស័យមានគំនុំកើតឡើង។លុះមកដល់ថ្ងៃទី២២/១២/,២០១៧វេលាម៉ោង១១/00នាទីជនរងគ្រោះបានដេីរទៅរេីសខ្វិតនៅចម្ងាយពីផ្ទះ១៥០ម៉ែត្រតែរើសខ្វិតមិនបានជនរងគ្រោះក៏ដេីរត្រឡប់មកផ្ទះវិញ ពេលដេីរមកដល់ចំណុចកេីតហេតុបាន​ជួបនឹងជនសង្សយ័រួចជនរងគ្រោះដេីរហួសជនសង្ស័យបានចំងាយ២ម៉ែត្រ ស្រាប់តែជនសង្សយ័យកកាំបិតបុ័ងតោកាប់មកលើជនរងគ្រោះ១កាំបិតចំក្បាលពីក្រោយចំហៀងខាងឆ្វេងបណ្តាលឲ្យរងរបួស ភ្លាមនោះជនសង្ស័យបានគេចខ្លួនបាត់តែម្ដង។

ក្រោយពេលកើតហេតុរួចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង១៤និង៤០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិរកាកោងទី១ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិបានស្វែងរកចាប់ខ្លួនជនសង្ស័យតែរកមិនឃើញ លុះដល់ថៃ្ងទី២៣.១២.២០១៧វេលាម៉ោង១០.២៥នាទីទើបសមត្ថកិច្ចយើងបានធ្វើឃាត់ខ្លួនជនសង្ស័យបាននៅចំណុចដីចំការស្វាយឈ្មោះជ័យ នីក្រោយភូមិព្រែកផ្ដៅឃុំរកាកោង១ស្រុកមុខកំពូលខេត្តកណ្ដាលដើម្បីសាកសួរតែជនសង្ស័យមិនឆ្លើយសារភាពទេ៕ ឆ ដា


ចែករំលែក៖