ព័ត៌មានទាន់ហេតុការណ៍៖

នាំខ្លួនជនបង្កបើករថយន្តបុករះស្លាប់បីនាក់និងរបួស៨នាក់នៅផ្លូវព្រះមុនីវង្ស​ មកកាត់ទោស

ចែករំលែក៖

ភ្នំពេញ៖ ​អនុរក្សពន្ធនាគារព្រៃស​ នៅថ្ងៃទី២៧​ ខែធ្នូ​ នាំខ្លួន​បុរសម្នាក់ដែលបើករថយន្តបុករះបណ្តាលឱ្យមនុស្សបីនាក់ស្លាប់និងរបួសធ្ងន់ស្រាល៨នាក់​ តាមបណ្តោយមហាវិថីព្រះមុនីវង្ស​ មកកាត់ទោស ។​ ប៉ុន្តែ​ ក្រោយការសួរដេញដោល​ លោកចៅក្រម​ នូ​ វាសនា​ លើកពេលប្រកាសសាលក្រមទៅថ្ងៃទី០១​ ខែកុម្ភះ​ ឆ្នាំ២០១៧​ ខាងមុខនេះវិញ​ ។

ជនជាប់ចោទ​ឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ ត្រូវ​បាន​តំណាងអយ្យការចោទប្រកាន់​ពី​បទ”​បើកបរ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិនប្រុងប្រយ័ត្ន​ ឬ​ មិនគោរពកាតព្វកិច្ច​ ​បណ្តាល​ឱ្យ​ស្លាប់​និងរបួសអ្នក​ដទៃ​ តាម​មាត្រា​៨៣និងមាត្រា៨៥​ច្បាប់ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

គួររំលឹកថា​ កាលពីល្ងាចថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧នៅ​ចំណុចមុខរោងចក្រគង់ហុង មហាវិថីមុនីវង្ស កែងផ្លូវលេខ៥០៨ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​

មានគ្រោះថ្នាក់ចរាចរ​បង្កឡើងដោយសាររថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាសពាក់ផ្លាកលេខភ្នំពេញ 2M-2245 បានធ្វើដំណើរ បញ្ច្រាស់ទិស​ចរាចរណ៍​ ។

លុះមកដល់ចំណុចកើតហេតុ​ បានបុករះម៉ូតូចំនួន០៧គ្រឿង កំពុងធ្វើដំណើរច្រាសទិសគ្នា បណ្តាលឱ្យមនុស្សស្លាប់បីនាក់ រងរបួសធ្ងន់៥នាក់ រងរបួសស្រាល៣នាក់​ រថយន្តខូចខាតធ្ងន់ ម៉ូតូខូចខាតធ្ងន់០៦គ្រឿង និងខូចខាតស្រាលមួយគ្រឿង៕ ចេស្តា


ចែករំលែក៖