ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធពីរនាក់ដើររកទិញថ្នាំលាបផ្ទះមិនបាន ក្តៅចិត្ត ចុះចេញពីរថយន្តទុកកណ្ដាលផ្លូវស្ទះមួយរសៀល

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់មិនដឹងថា មានរឿងអ្វីបានបើករថយន្តមួយគ្រឿង មកឈប់កណ្ដាលផ្លូវទាំងមិនទាន់ពន្លត់ម៉ាសុីន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចខាងជើងផ្សារអូរឡាំពិក តាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវលេខ២៨៦ ក្នុងសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជាប្តីមានឈ្មោះ ណាត់ ថាវុធ ភេទប្រុស ជនជាតិថៃ អាយុ៤០ឆ្នាំ ស្ត្រីជាប្រពន្ធមានឈ្មោះ ស៊ី រតនា ជនជាតិខ្មែអាយុ៣៣ឆ្នាំ អ្នកទាំងពី មុខរបរ បុគ្គលិកក្រុមហ៊ុន ដឹកជញ្ជូន ស្នាក់នៅ បុរីពិភពថ្មីចំការដូង នៅផ្ទះលេខ២៨ ផ្លូវលេខ១១ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញប្តីប្រពន្ធពីរនាក់បើកបរ រថយន្តមួយគ្រឿងម៉ាក តូយូតា ព្រុស ពណ៌ទឹកប្រាក់ពាក់ស្លាក់លេខ ភ្នំពេញ ២AH-២១១៩ ចេញពីផ្ទះនៅបុរីពិភពថ្មី គោលបំណងទៅទិញថ្នាំលាបផ្ទះ នៅផ្សារទួលទំពូង ពេលដែលទៅដល់ផ្សារទូលទំពូង មិនមានលក់ ក៏ត្រឡប់មករកទិញនៅផ្សារអូរឡាំពិកវិញ ខណៈជិះរថយន្តមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តនៅកណ្ដាលផ្លូវ រួចចុះទៅរកទិញនៅក្នុងផ្សារ ធ្វើព្រងើយ ក្រោយពេលរកទិញមិនបាន ក៏ត្រឡប់មកយករថយន្តវិញ ក៏ឃើញ មានមនុស្សចោមរោមមើលរថយន្តជាច្រើន រួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ឃាត់ប្តីប្រពន្ធទាំងពីរនាក់មកប៉ុស្តិ៍ ដើម្បីសាកសួរ និង ផ្ទៀងផ្ទាត់កាត់គ្រីទើបឲ្យត្រឡប់ទៅវិញ៕ ស រស្មី


ចែករំលែក៖