ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូធុនទំនើប១គ្រឿងបើកបុកអ្នកថ្មើរជើងរងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះម៉ូតូហុងដា សេរីឆ្នាំ២០១៨ បុកអ្នកដើរថ្មើរជើងយ៉ាងពេញទំហឹង កាលពីថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៤និង១០ នាទីរសៀល លើផ្លូវលេខ ១៣ ស្ថិតក្នុងភូមិ ព្រះទន្លេ សង្កាត់សង្ឃ័រក្រុងស្វាយរៀង។

យោងតាមនគរបាលក្រុងស្វាយរៀងបានប្រាប់នគរវត្តថា អ្នកជិះម៉ូតូដែលរងរបួសបាក់ជើង មានឈ្មោះជា រដ្ឋធី អាយុ ១៦ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ សំរោង ឃុំ អង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FN ៣៧៨៦ខូចខាតយ៉ាងដំណំ ។

រីឯអ្នកថ្មើរជើង មានឈ្មោះ ប៉េ និត ភេទ ស្រី អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ព្រះទន្លេ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូហុងដាសេ១២៥ ពណ៌ ខ្មៅ មួយគ្រឿងក្នុងល្បឿនលឿន ពីត្បូងទៅជើង ដោយជែងក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈនោះ ស្រាប់តែមានអ្នកដើរឆ្លងផ្លូវពីកើតទៅលិចធ្វើឲ្យអ្នកបើកបរម៉ូតូចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានមកដល់វាស់វែង និងយកមធ្យោបាយរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង ព្រមទាំងយកអ្នករបួសទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕ យឹម សុថាន


ចែករំលែក៖