ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់បានយកអាវុធប្រភេទ AK គ្មានស្វាយចំនួន០១ដើម មានគ្រាប់ចំនួន ០៣គ្រាប់ និងបង់ចំនួន ០១ ទៅប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលរក្សាទុកជាបណ្ណោះអាសន្ន។
ពិធីប្រជាពលរដ្ឋប្រគល់អាវុធជូនសមត្ថកិច្ចរក្សាទុកខាងលើ ធ្វើឡើងនារសៀលថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលដ្ឋបាលរអន្លង់រាប ស្ថិតក្នុងភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់រាបបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានយកអាវុធទៅប្រគល់ជូននគរបាលរក្សាទុកជាបណ្ណោះអាសន្នឈ្មោះ ពេជ កែវ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិត រស់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា អាវុធដែលប្រជាពលរដ្ឋយកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលនោះ ជាប្រភេទAK គ្មានស្វាយ មានគ្រាប់ចំនួន៣គ្រាប់ និងបង់ចំនួន ០១ ហើយនៅមានគុណភាព ៥០ភាគរយ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ទោះជាប្រភពមិនបានបញ្ជាក់ច្បាស់លាស់អាវុធនោះ ប្រជាពលរដ្ឋយកមកប្រគល់ជូន ធ្លាប់ធ្វើកងទ័ពហើយបានលាក់ទុកអាវុធនេះដើម្បីប្រើប្រាស់ ឬរើសមកពីណានោះក្តី ប៉ុន្តែបានប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលអន្លង់រាបរក្សាទុកជាបណ្ណោះអាសន្នហើយនោះដែរ៕ ប៉ឹម ពិន