ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិនម្នាក់រួមនឹងថ្នាំញៀនគ្រាប់ជាង២០ស្បោងធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ២០ ផ្លូវលេខ១៣៦ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ Tsal Janko ភេទប្រុស អាយុជាង៤០ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ២០ ផ្លូវលេខ១៣៦ ភូមិ១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថាទៀតថា ជនសង្ស័យរូបនោះ ត្រូវបានកម្លាំងចាប់បង្រ្កាបភ្លាមៗ នឹងដកហូតវត្ថុតាងថ្នាំញៀនក្រាមពណ៌សថ្លា ចំនួន១កញ្ចប់។ បន្ទាប់ពីបង្រ្កាបបានហើយ ក្រោយពីសួរនាំ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានដឹងថាកំពុងស្នាក់នៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញនោះ ទើបនៅរសៀលថ្ងៃទី២៩ ខែធ្នូនេះ កម្លាំងននគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រុង ដែលមានទាំងស្ថាប័នតុលាការផងនោះ បានចុះមកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ ចុះទៅឆែកឆេរកន្លែងស្នាក់នៅរបស់ជនជាតិចិនរូបនោះ បានរកឃើញថ្នាំញៀនគ្រាប់ ពណ៌ទឹកសមុទ្រ ចំនួន២០ស្បោងធំ និង៣ស្បោងតូច ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន៦កញ្ចប់ ថ្នាំញៀនពណ៌សថ្លា៦កញ្ចប់(៤កញ្ចប់ធំ និង២កញ្ចប់តូច) ថ្នាំគ្រាប់ពណ៌ផ្កាឈូកWy ចំនួន៧កញ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ ស្បោងផ្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន លិខិតឆ្លងដែន១ច្បាប់។

ក្រោយឆែកឆេរសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ហើយបញ្ចូនជនសង្ស័យទៅកាន់នគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ស តារា


ចែករំលែក៖