លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃសុក្របាន តម្រង់គោលដៅលើក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណែតក្នុងការស្នើសុំសេវាប្រៃសណីយ៍របស់ប្រទេសដើម្បីបង្កើន
តម្លៃទំនិញដឹកជញ្ជូនដើម្បីទូទាត់ចំណាយថ្លៃដើម។
ហេតុអ្វីបានជាការិយាល័យប្រៃសណីយ៍នៅសហរដ្ឋអាមេរិកដែលកំពុងខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈពេលគិតថ្លៃឈ្នួលដឹកជញ្ជូនក្នុងតម្លៃតិចតួចលើក្រុមហ៊ុន Amazon ដែលឲ្យក្រុមហ៊ុននេះកាន់តែមាន ហើយការិយាល័យប្រៃសណីយ៍កាន់តែក្រីក្រជាងមុន? Trump បានសរសេរនៅក្នុងអត្ថបទមួយនៅលើ Twitter ។
គ្រាបន្ទាប់ពីការបើកកណ្តឹង ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះប្រហែល 0,4 ភាគរយ។ ការធ្លាក់ចុះនោះបានបន្តពេញមួយថ្ងៃដោយតម្លៃហ៊ុនបានធ្លាក់ចុះ 1.4% ។
Trump ប្រហែលជាសំដៅទៅភាពជាដៃគូរវាងសេវាប្រៃសណីយ៍និងក្រុមហ៊ុន Amazon ដែលសេវា ប្រៃសណីយ៍ដឹកជញ្ជូនកញ្ចប់ Amazon នៅក្នុងជើងចុងក្រោយ នៃដំណើររបស់កញ្ចប់ទៅកាន់ មាត់ទ្វាររបស់អតិថិជន។ វាគ្រាន់តែជាព័ត៌មានចុងក្រោយបង្អស់នៅក្នុងការរិះគន់វាយប្រហារដោយលោកប្រធានាធិបតី ទៅលើក្រុមហ៊ុន Amazon ដែលនាយកប្រតិបត្តិលោក Jeffrey P. Bezos ជាម្ចាស់ក្រុមហ៊ុន The Washington Post ៕ ហេង លក្ខិណា