ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ​ វៃស្ត្រីម្នាក់​ ត្រូវបញ្ជូនទៅពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យពីររូបដែលវៃស្ត្រីម្នាក់រហូតធ្លាក់ពីលើម៉ូតូព្រោះទំនាស់គ្រោះថ្នាក់ចរាចរបន្តិចបន្តួច​ ត្រូវបានលោក​ កើត​ សាំង​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន​ កាលពីល្ងាចថ្ងៃទី២៩​ ខែធ្នូ​ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា​ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីទាំងពីរនាក់នេះឈ្មោះ​ ស៊ុ​សុវណ្ណរិទ្ធ​ អាយុ៣០ឆ្នាំ​ និង​ ឈ្មោះ​ ស៊ុ​ សត្យាពណ្ណរាយ​ អាយុ២៦ឆ្នាំ​។
គួររំឭកថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បងប្អូន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលទទួលពាក្យបណ្ដឹងរបស់ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ ឆែ សុផល ដោយបានអះអាងថា ជនសង្ស័យបានបើករថយន្ត បុកនាងហើយខឹងនាងជេរបន្តិចបន្តួច ក៏បើករថយន្តតាម ពីក្រោយហើយចុះលោតទៅទាត់ធាក់ នាងរហូតដួលម៉ូតូ បណ្តាលឱ្យរងរបួស នៅចំណុចផ្លូវ២០០៤ ត្រង់ស្ថានីយ ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕ ចេស្តា

ចែករំលែក៖