ក្រុមផលិតអាវឲ្យក្លិប Barcelona ដែលមានស្លាកយីហោNike បានផ្សព្វផ្សាយពាណិជ្ជកម្មអាវរបស់ក្លិបយក្សអេស្ប៉ាញមួយនេះដោយមានឈ្មោះកីឡាករ Philippe Coutinhoរបស់ក្លិបហង្សក្រហម Liverpool។
ក្រោយឃើញការផ្សាយពាណិជ្ជកម្មបែបនេះ ធ្វើឲ្យអ្នកគំាទ្របាល់ទាត់គិតថា កីឡាករប្រេស៊ីលPhilippe Coutinhoអាចនឹងផ្លាស់ទៅលេងនៅអេស្ប៉ាញក្នុង ខែមករានេះហើយ។
គួរបញ្ជាក់ថា Barcelona បានដេញថ្លៃទិញកីឡាករវ័យ២៥ឆ្នាំ ច្រើនលើកច្រើនសា តាំងពីឲ្យថ្លៃ៧២លានផោន, ៩០លានផោន និងរហូតដល់១១៤លានផោន តែ Liverpool នៅតែមិនលក់ ៕ ដេវីត